អាមេរិក៖ បង្គន់នៅលើយាន Inspiration4 របស់ក្រុមហ៊ុន SpaceX បានដំណើរការខុសប្រក្រតី ក្នុងអំឡុងពេលនាវិក៤នាក់ ធ្វើដំណើររយៈពេល៣ថ្ងៃ របស់នាវិកជុំវិញផែនដី កាលពីខែមុនដែលបណ្តាលឲ្យទឹកនោម លេចធ្លាយនៅខាងក្នុងនៃយន្ត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

លោក William Gerstenmaier អនុប្រធានក្រុមហ៊ុន SpaceX ដែលធ្លាប់ធ្វើការឲ្យអង្គការអវកាសណាសា បានប្រាប់កាសែត New York Times ថា សារធាតុរាវរាងកាយ ដែលប្រមូលបាននៅក្រោមកម្រាល នៃយន្តត្រង់ Resilience ។ លោក Gerstenmaier បានបន្តថា យើងពិតជាមិនបានកត់សម្គាល់វាទេ ក្រុមនាវិកមិនបានកត់សម្គាល់វាទេ រហូតដល់យើងត្រឡប់មកវិញ។
នៅពេលដែលយើងយកយន្តមកវិញ យើងបានមើលទៅក្រោមកម្រាលឥដ្ឋ ហើយបានឃើញការពិតថា មានការបំពុលនៅក្រោមជាន់នៃ Inspiration4។ ទឹកនោមបានចាប់ផ្តើមលេចធ្លាយ ចេញពីបង្គន់ នៅពេលដែលបំពង់មួយ បានដកដោតចេញ ហើយដាក់នៅក្រោមបន្ទះ កម្រាលឥដ្ឋ។
ចាប់តាំងពីពេលនោះមក SpaceX បានដោះស្រាយបញ្ហា ដោយការផ្សារភ្ជាប់បំពង់បង្ហូរទឹកនោម ទៅកាន់បង្គន់ ហើយណាសាត្រូវបានគេរំពឹងថា នឹងចុះហត្ថលេខាលើការរចនាថ្មី៕ ដោយ៖លី ភីលីព
