បច្ចេកវិទ្យា

អ្នកនិយមលេងអ៊ីនធើណេត មិនទទួលយក ការបដិសេធរបស់ Taeyeon ថា នាងជាជនរងគ្រោះផ្នែកអចលនទ្រព្យ

កូរ៉េខាងត្បូង៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រ Allkpopបានឲ្យដឹងថា ថ្មីៗនេះ ឈ្មោះរបស់តារាចម្រៀងកូរ៉េខាងត្បូងនាង Taeyeon ជាសមាជិកក្រុម Girls’ Generation ត្រូវមានឈ្មោះនៅក្នុងបញ្ជីបុគ្គលដែលទើបតែរងគ្រោះដោយការឆបោកផ្នែកអចលនទ្រព្យ។

ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខមួយបានរាយការណ៍ថា តារាចម្រៀង Hallyu ដ៏ល្បីល្បាញមួយក្រុមបានរងការខូចខាតផ្នែកហិរញ្ញវត្ថុពីការបោកប្រាស់អចលនទ្រព្យដែលមានតម្លៃ ២៥០ពាន់លានវ៉ុន (២១៣លានដុល្លារ) ចំណែកប៉ូលីសបានរាយការណ៍ថា ចំនួនសរុបនៃជនរងគ្រោះនៃការឆបោកនេះមានចំនួនប្រហែល ៣,០០០នាក់។ ជាងនេះទៅទៀត មានសេចក្តីរាយការណ៍ថា បុគ្គលដែលផ្តួចផ្តើមគំនិតក្លែងបន្លំបានកៀងគរតារាកំប្លែងល្បីៗពីស្ថានីយ៍ទូរទស្សន៍ KBS ដើម្បីទាក់ទាញការវិនិយោគពីអ្នកមាន។

ក្រោយមកមានការប៉ាន់ស្មានថា តារា Hallyu ដ៏ល្បីល្បាញដែលបានវិនិយោគ និងរងការខូចខាតផ្នែកហិរញ្ញវត្ថុចំនួន១,១ ពាន់លានវ៉ុន (៩៣៧,៤៦២ដុល្លារ) គឺនាង Taeyeon ។ ជាការឆ្លើយតប Taeyeon ផ្ទាល់បានសរសេរនៅលើ Instagram របស់នាងដោយបដិសេធថា នាងមិនបានចូលរួមក្នុងការវិនិយោគអចលនទ្រព្យណាមួយដើម្បីរកប្រាក់ចំណេញ។

នាងបានពន្យល់ថា នាងបានទិញដីនោះដោយសង្ឃឹមថានឹងសង់ផ្ទះសម្រាប់គ្រួសារនាង។ ទោះជាយ៉ាងណាក៏ដោយ អ្នកនិយមលេងអ៊ីនធើណេតមិនទទួលយកហេតុផលរបស់នាង Taeyeon ក្នុងការទិញដី និងការបដិសេធរបស់នាងថា នាងមិនបានចូលរួមក្នុងការវិនិយោគអចលនទ្រព្យដើម្បីប្រាក់ចំណេញ៕ដោយ៖លី ភីលីព

Most Popular

To Top