វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ថា អង្គការ NASA និងក្រុមហ៊ុន SpaceX បានពន្យារពេលក្នុងការបាញ់បង្ហោះយាន Crew-3 របស់ពួកគេ ទៅកាន់ស្ថានីយអវកាស ដោយសារតែព្យុះដ៏ធំមួយកើតឡើង ។
គួរបញ្ជាក់ថា ការបាញ់បង្ហោះ ដែលត្រូវបានគ្រោងទុកដំបូង នៅព្រឹកថ្ងៃអាទិត្យនេះ ឥឡូវនេះត្រូវបានកំណត់ពេលឡើងវិញនៅម៉ោង១និង១០នាទីព្រឹកថ្ងៃពុធវិញ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ដោយសារប្រព័ន្ធខ្យល់ព្យុះដ៏ធំមួយ បានបត់ចូលជ្រលងភ្នំ Ohio និងឆ្លងកាត់ភាគភាគឦសាន សហរដ្ឋអាមេរិក នៅចុងសប្តាហ៍នេះ ដោយបានបង្កើនខ្យល់ និងរលកខ្លាំង ។
អង្គការ NASA បានលើកឡើងថា មហាសមុទ្រអាត្លង់ទិក តាមបណ្តោយផ្លូវហោះហើរ Crew Dragon សម្រាប់ការប៉ុនប៉ងបាញ់បង្ហោះនៅថ្ងៃទី៣១ ខែតុលានេះ ។
អង្គការ NASA បានឱ្យដឹងថា លក្ខខណ្ឌអាកាសធាតុនៅតាមបណ្តោយច្រករបៀងឡើងភ្នំ ត្រូវបានគេរំពឹងថា នឹងប្រសើរឡើងវិញសម្រាប់ការប៉ុនប៉ង បាញ់បង្ហោះនៅថ្ងៃទី៣ ខែវិច្ឆិកា ហើយការព្យាករណ៍ របស់ក្រុមឧតុនិយមទី៤៥ ព្យាករណ៍ពីឱកាស៨០ភាគរយ នៃលក្ខខណ្ឌអាកាសធាតុអំណោយផលនៅកន្លែងបាញ់បង្ហោះ ។
សមាជិកនាវិករួមមាន អវកាសយានិក NASA Raja Chari មេបញ្ជាការបេសកកម្ម Tom Marshburn អ្នកបើកយន្តហោះ និង Kayla Barron អ្នកឯកទេសបេសកកម្ម ក៏ដូចជាអវកាសយានិកទីភ្នាក់ងារអវកាសអឺរ៉ុប Matthias Maurer ផងដែរ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា