បច្ចេកវិទ្យា

ប្រាក់ចំណូល ប្រចាំត្រីមាស ចុងក្រោយបង្អស់ របស់ Apple នៅចិនកើនឡើង៨៣%

ចិន៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់អាមេរិក Apple Inc បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនទទួលបានប្រាក់ចំណូលចំនួន ១៤,៥៦ ពាន់លានដុល្លារ ពីប្រទេសចិន ក្នុងត្រីមាសខែកញ្ញា ដោយកត់សម្គាល់ ការកើនឡើង៨៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

លទ្ធផលបានកើតឡើង ចំពេលការដំណើរការដ៏រឹងមាំ នៃស៊េរី iPhone 13 ថ្មីរបស់ Apple ក្នុងប្រទេស។ Apple ក៏កំពុងបង្កើនការជំរុញពណ៌បៃតងរបស់ខ្លួន នៅប្រទេសចិនផងដែរ ហើយក្រុមហ៊ុនបានប្រកាសថា ខ្លួនបានបង្កើនទ្វេដង នៃចំនួនអ្នកផ្គត់ផ្គង់ចិនរបស់ខ្លួន ដែលផ្លាស់ប្តូរទៅជា ថាមពលកកើតឡើងវិញ១០០ភាគរយ។

ក្រុមហ៊ុនចិន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ឥឡូវនេះក្រុមហ៊ុនចិន ចំនួន ៥០ បានចូលរួមក្នុងកម្មវិធីផ្គត់ផ្គង់ថាមពលស្អាត របស់ក្រុមហ៊ុន Apple បានបង្កើនការប្តេជ្ញាចិត្តរបស់ខ្លួនច្រើនជាងទ្វេដងកាលពីឆ្នាំមុន។

លោកស្រី Isabel Ge Mahe អនុប្រធាន និងជានាយកគ្រប់គ្រងក្រុមហ៊ុន Apple Greater China បាននិយាយថា យើងពិតជារំភើបណាស់ ដែលក្រុមហ៊ុនជាច្រើន នៅទូទាំងប្រទេសចិនបានចូលរួម ជាមួយយើងក្នុងការងារដ៏សំខាន់នេះដើម្បីការពារភពផែនដី និងគាំទ្រការផ្លាស់ប្តូរបៃតងរបស់ប្រទេសចិន៕ ដោយ៖លី ភីលីព

Most Popular

To Top