បច្ចេកវិទ្យា

រឿងអាស្រូវរំជើបរំជួលទាំង១០ របស់មហាសេដ្ឋីដ៏មានឥទ្ធិពល Mark Zuckerberg

បន្ទាប់ពីការខិតខំឱ្យ Meta ឬ Fcebook ឡើង IPO (បោះពុម្ពផ្សាយលក់ភាគហ៊ុន) នាឆ្នាំ២០១២ និងបានទិញយក បណ្ដាញសង្គមដ៏ធំ Instagram និង WhatsApp គឺមានមនុស្សម្នាក់ដែលត្រូវបានគេស្គាល់ថា ជាអ្នកនៅពីក្រោយជោគជ័យទាំងនេះ និងជាមនុស្សមានឥទ្ធិពល គឺមហាសេដ្ឋីពិភពលោក Mark Zuckerberg។

ប៉ុន្ដែសព្វថ្ងៃ ទោះជាស្ថិតក្នុងតំណែងមេដំបូល ជា CEO និងសហស្ថាបនិករបស់ Meta យ៉ាងណាក៏ដោយ ក៏លោកនៅតែគេចមិនផុតពីរឿងអាស្រូវទាំង ១៥នេះ ពីក្រសែភ្នែកមហាជន ជាង១ទសវត្សរ៍ក្រោយនេះ។

១០. ឆ្នាំ២០២១ ខែមេសា គណនី Facebook របស់ Mark Zuckerberg បានលេចធ្លាយទិន្នន័យផ្ទាល់ខ្លួនជាសាធារណៈ ក្នុងចំណោមទិន្នន័យលេចធ្លាយរបស់ Facebook ទាំង ៥៣៣ លាននាក់។

ទិន្នន័យទាំងនោះរួមមាន លេខទូរសព្ទ ទីតាំងដែលស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើត និង Facebook user ID។

៩. អំឡុងពេលបោះឆ្នោត ឆ្នាំ២០២០ Facebook បានប្រកាសថាខ្លួននឹងមិនពិនិត្យលើការផ្សាយពាណិជ្ជកម្មរបស់អ្នកនយោបាយ មានន័យថាអាចឱ្យមានការផ្សាយព័ត៌មានមិនពិត។

៨. ឆ្នាំ២០១៩ Facebook ត្រូវបានរាយការណ៍ថា នៅឆ្នាំ២០១៦ ក្រុមហ៊ុននេះចាប់អារម្មណ៍ និងចង់ទិញបណ្ដាញសង្គមរបស់ចិន Musical.ly ដែលជារៀមច្បងរបស់ TikTok។

៧. ឆ្នាំ២០១៩ ឯកសារផ្ទៃក្នុងរបស់ Facebook ជាង ៤០០០សន្លឹក ត្រូវបានបញ្ចេញពីពាក្យបណ្តឹងនៃកម្មវិធី app developer មួយ។

៦. ឆ្នាំ២០១៩ គណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) បានពិន័យ Facebook ចំនួន ៥ពាន់លានដុល្លារ ពីបទរំលោភលើឯកជនភាពរបស់អ្នកប្រើប្រាស់ ដែលជាការផាកពិន័យដ៏ធំមិនធ្លាប់មាន ក្នុងប្រវត្តិសាស្ត្រក្រុមហ៊ុនបច្ចេកវិទ្យា។

៥. ឆ្នាំ២០១៨ ដដែល ក៏ជាពេលវេលាដ៏ខ្មៅងងឹតបំផុតមួយនៅក្នុងប្រវត្តិសាស្រ្តរបស់ Facebook ត្បិតមានរបាយការណ៍ថា បណ្តាញសង្គមនេះត្រូវបានប្រើដើម្បីញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងជនជាតិភាគតិច មូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុង ប្រទេសភូមា ដោយមន្ត្រីយោធារបស់ប្រទេសនេះ។

៤. ឆ្នាំ២០១៨ Facebook លេចធ្លាយរឿងអាស្រូវថាបានប្រមូលទិន្នន័យអ្នកប្រើរាប់សិបលាននាក់ ដែលជាគោលដៅផ្សាយពាណិជ្ជកម្មអំឡុងការបោះឆ្នោត ឆ្នាំ២០១៦ ទៅឱ្យក្រុមហ៊ុនវិភាគទិន្ន័យ Cambridge Analytica។

៣. Facebook រងការរិះគន់យ៉ាងខ្លាំងចំពោះព័ត៌មានមិនពិត ជុំវិញការបោះឆ្នោតប្រធានាធិបតីអាមេរិក ឆ្នាំ២០១៦។ Mark ក៏បានបង្ហោះសារសុំទោស និងបាននិយាយថាក្រុមហ៊ុននឹងកែលំអរ។

២. ឆ្នាំ២០១៤ Facebook រងការរិះគន់ ចំពោះការធ្វើតេស្ដផ្លូវចិត្តលើអ្នកប្រើជាង ៧ម៉ឺននាក់ ក្នុងឆ្នាំ២០១២ ដោយដកពាក្យមួយចំនួនពី Newsfeeds ដើម្បីសាកល្បងថា តើវាប៉ះពាល់ដល់ប្រតិកម្មអ្នកប្រើយ៉ាងណាពេលបង្ហោះអ្វីមួយ?

១. ឆ្នាំ២០១៣ Hacker White Hat បានព្យាយាមរាយការណ៍ពី security bug ទៅកាន់ Facebook ព្រោះតែគ្មានអ្នកអើពើ ពួកគេក៏ Hack យកគណនីរបស់ Mark បង្ហោះ bug នោះតែម្ដង៕

ប្រភព៖http://sabay

Most Popular

To Top