បច្ចេកវិទ្យា

iPhone និង Apple Watches ជំនាន់ក្រោយរបស់ Apple ដឹងពីគ្រោះថ្នាក់ចរាចរណ៍ និងហៅលេខ៩១១ដោយស្វ័យប្រវត្តិ

អាមេរិក​ ៖ ក្រុមហ៊ុន Apple ប្រហែលជា ទើបតែបានប្រកាស ពី iPhones និង Apple Watches ចុងក្រោយ របស់ខ្លួន កាលពីខែមុន ប៉ុន្តែកំណែ នៅឆ្នាំក្រោយ អាចមានលក្ខណៈ ពិសេសអាច រកឃើញ គ្រោះថ្នាក់ចរាចរណ៍ ហើយហៅលេខ៩១១ ដោយស្វ័យប្រវត្តិ ដោយប្រើបន្ទះឈីប ពិសេស ដែលសម្គាល់ការផ្លាស់ប្តូរ យ៉ាងខ្លាំង នៅក្នុងចលនា នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល ។

យោងតាមឯកសារ ឃើញដោយ The Wall Street Journal បានរាយការណ៍ជាលើកដំបូង នៅលើព័ត៌មាននេះថា លក្ខណៈពិសេស នៃការរកឃើញគ្រោះថ្នាក់ អាចត្រូវបានបង្ហាញ ឲ្យឃើញភ្លាមៗ ដំណើរការនៅឆ្នាំក្រោយ ។
ឧបករណ៍ឆ្លាតវៃនឹងមាន សមត្ថភាពរកឃើញការគាំង ដោយប្រើបន្ទះឈីបសម្គាល់ការផ្លាស់ប្តូរ យ៉ាងខ្លាំងនៅក្នុងចលនា អាចមើលឃើញការផ្លាស់ប្តូរ ឬការកើនឡើងយ៉ាងខ្លាំង នៃទំនាញ ឬកម្លាំងនៃផលប៉ះពាល់ ។

សារព័ត៌មាន The Journal បន្ថែមថា Apple ត្រូវបានគេរាយការណ៍ថា កំពុងធ្វើតេស្តិ៍មុខងារនេះកាលពីឆ្នាំមុន ។ នេះបើយោងតាមឯកសារ បានឲ្យដឹងថា វាបានប្រមូលទិន្នន័យដោយអនាមិក ពីអ្នកប្រើប្រាស់ iPhone និង Watch ចំណែក ផលិតផលនេះបានរកឃើញ ផលប៉ះពាល់រថយន្តជាង១០ លាន រួចហើយ ដោយមានជាង ៥០,០០០ ក្នុងនោះរួមទាំងការ ហៅទៅលេខ៩១១ ៕ដោយ៖លី ភីលីព

Most Popular

To Top