បច្ចេកវិទ្យា

Mark ចិត្តធ្ងន់ដូចព្រះ ពេលគេធ្វើ meme ឌឺដងឱ្យ Meta អង្គុយមើលញញឹមដោយមេត្តា

ក្រុមហ៊ុន Facebook ក្រោយប្ដូរឈ្មោះជា Meta ត្រូវបានមហាជនចាប់អារម្មណ៍ និយាយពីមាត់មួយទៅមាត់ឥតដាច់ ថែមទាំងមានគេយកឈ្មោះ Meta នេះទៅកាត់ជារូបលេងសើចធ្វើជា meme ទៀតផង។

ប៉ុន្ដែរឿងដែលចាប់អារម្មណ៍បំផុតគឺ CEO និងសហស្ថាបនិករបស់ Meta លោក Mark Zuckerberg អង្គុយមើលរូប meme ទាំងនោះដោយសើចសប្បាយ ហាក់មានមេត្តាខ្ពស់ មិនខុសពីឈ្មោះក្រុមហ៊ុនលោក ឈ្មោះ មេតា។ នេះបើយោងទៅតាមបទសម្ភាសមួយ របស់លោក ជាមួយនឹងនឹង YouTuber ដ៏ស្រស់ស្អាត Sara Dietschy។

ក្នុងវីដេអូនេះ Sara បានស្នើឱ្យ Mark review meme ជាច្រើន ដែលលេងសើចមកលើ ក្រុមហ៊ុន Meta និង រូបលោកផ្ទាល់។ ដើម្បីជ្រាបច្បាស់ពី reaction របស់ Mark យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ថា Meta ជាបណ្ដាញសង្គមយក្សធំជាង ដែលគ្រប់គ្រង់លើ Facebook, Messenger, Instagram និង WhatsApp។ មិនតែប៉ុណ្ណោះ វាក៏ជាក្រុមហ៊ុនដំបូងគេលើលោក នឹងបង្កើតបណ្ដាញសង្គមប្រើប្រាស់លើ VR ដែលស្ថិតក្នុងគម្រោងអនាគត មានឈ្មោះថា Metaverse៕ Source: Sabay

Most Popular

To Top