បច្ចេកវិទ្យា

ចេញ​ហើយ​តម្លៃ​ និង​កម្រិត​ស៊ីសាំងរបស់ Toyota Tundra TRD Pro 2022

ក្រុមហ៊ុន Toyota បាន​ប្រកាសចេញ​តម្លៃរបស់ Toyota Tundra TRD Pro 2022 ហើយ ដោយ​ខុសគ្នាតាមជម្រើសប្រភេទដូចខាងក្រោម៖

-ប្រភេទ 4×4 SR Double Cab មានតម្លៃទាបជាងគេ គឺ ៣៨ ៩៥០ដុល្លារ

-ប្រភេទ 4×4 SR5 Double Cab តម្លៃ ៤៣ ៧៥៥​ដុល្លារ

-ប្រភេទ SR5 CrewMax តម្លៃ ៤៥ ០៦៥ដុល្លារ

-ប្រភេទ 4×4 SR5 CrewMax តម្លៃ ៤៥ ៨០៥ដុល្លារ

-និង​ថ្លៃជាងគេ​គឺ​ប្រភេទ 1794 Edition CrewMax តម្លៃ ៦១ ០២០ ដុល្លារ។

រថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ ទទួលបានការឌីហ្សាញថ្មីទាំងស្រុងមិនឲ្យច្រលំគេនោះទេ ដោយក្នុងនោះរួមមានទាំងប៉ាណាមុខមួយផ្ទាំងធំ ហើយមានញាត់អំពូលពណ៌ទឹកក្រូច ៣គ្រាប់, ឡូហ្គូជាអក្សរ “TOYOTA” ក៏ដូចជា អំពូលភ្លើងមួយជួរនៅពីក្រោមអក្សរនោះទៀតផង។ មិនតែប៉ុណ្ណោះ ភីកអាប់នេះក៏បានបំពាក់កាងមុខប៉ារ៉ា មានបង្កប់អំពូលភ្លើងកាត់អ័ព្ទ LED និង ឡូហ្គូអក្សរ “TUNDRA” ក៏ដូចជារបាំងភក់ខាងមុខផងដែរ។

បន្ថែមពីនេះ វាក៏មានបំពាក់ឡូហ្គូ “TRD Pro” នៅផ្នែកចំហៀងនៃគម្របម៉ាស៊ីន និងលើទ្វារឃ្លុបក្រោយទៀតផង។ អ្វីដែលរឹតតែពិសេសនោះគឺ Tundra TRD Pro ឆ្នាំ២០២២ មានបំពាក់បន្ទះការពារបាតក្រោមអាលុយមីញ៉ូម មានឆ្លាក់អក្សរ TRD ពីលើ, គ្រឿងប្រព័ន្ធបូមពណ៌ក្រហម, ប្រព័ន្ធស៊ីម៉ាំង TRD និង យ៉ាន់កង់ ១៨អ៊ីញ ផងដែរ។

បើក្រឡេកទៅមើលផ្នែកខាងក្នុងវិញ ភីកអាប់នេះបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, កៅអីមានឡូហ្គូ “TRD Pro”, ឈ្នាន់ Alloy, ដៃចង្កូតមានឡូហ្គូ “TRD” និង ឡូហ្គូ “TOYOTA” លើតាប្លូ ទៀតផង។

ពាក់ព័ន្ធជាមួយប្រព័ន្ធជើងក្រោមវិញ ម៉ូដែល Tundra TRD Pro ឆ្នាំ២០២២ ប្រើបូម FOX ២,៥អ៊ីញ មានរេសាវ័រប្រេង សម្រាប់ជួយដល់ដំណើរការ Off-road ឲ្យកាន់តែប្រសើរ។

Tundra TRD Pro ក៏បានប្រើដៃឃ្លោងខាងមុខថ្មី និង កល់បូមខ្ពស់ជាងមុន ១,‌១អ៊ីញ ហើយមានកញ្ចប់ Option “TRD Off-Road Package” ដែលរួមមានទាំងប្រព័ន្ធ Multi-Terrain Select System, មុខងារជំនួយពេលចុះចំណោទ Downhill Assist Control និង Crawl Control ទៀតផង។ មិនតែប៉ុណ្ណោះ ជាមួយនឹងប្រព័ន្ធ Multi-Terrain Monitor វាអនុញ្ញាតឲ្យអ្នកបើកបរមើលឃើញនូវផ្នែកខាងមុខ, ក្រោយ និងចំហៀងនៃរថយន្តបានយ៉ាងងាយ។

រថយន្ត Toyota Tundra TRD Pro ឆ្នាំ២០២២ បំពាក់ម៉ាស៊ីន Hybrid ថ្មី i-Force Max ចំណុះ ៣,៥លីត្រ twin-turbo ទំហំ ៦ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនីមួយ មានកម្លាំងសរុប ៤៣៧សេះ និងកម្លាំងរមួល ៧៩០ញ៉ូតុនម៉ែត្រ ហើយដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ។ កម្រិត​នៃការប្រើប្រាស់​សាំងគឺ ១៣,១លីត្រ​/១០០គីឡូម៉ែត្រ បើកក្នុងក្រុង និង​ ៩,៨លីត្រ/១០០គីឡូម៉េត្រ លើផ្លូវហាយវេ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375៕

ប្រភព៖http://sabay

Most Popular

To Top