បច្ចេកវិទ្យា

Hyundai បង្ហាញផែនការ រថយន្តតាក់ស៊ី ហោះដោយខ្លួនឯង អាចអ្នកដំណើរ រហូតដល់៥នាក់ នៅឆ្នាំ២០២៨

កូរ៉េ៖ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai បានបង្ហាញផែនការអភិវឌ្ឍតាក់ស៊ីអគ្គិសនី ហោះដោយខ្លួនឯងស្វយ័ត ជាមួយនឹងកន្លែងអង្គុយ សម្រាប់អ្នកដំណើររហូតដល់ ៥នាក់នឹងចាប់ផ្តើមដំណើរការ ហោះឡើងលើមេឃជាផ្លូវការ នៅឆ្នាំ២០២៨ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។

ការចែកចាយផែនការអភិវឌ្ឍនេះ ក្រុមហ៊ុនផលិតដែលមានមូលដ្ឋាន នៅទីក្រុងសេអ៊ូល បានប្រកាសកាលពីម្សិលមិញថា ខ្លួនបានផ្លាស់ប្តូរផ្នែក Urban Air Mobility Division របស់ខ្លួនទៅជាក្រុមហ៊ុនថ្មីមួយ ដែលមានឈ្មោះថា Supernal ។ Supernal មានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនក៏នឹងកំពុងធ្វើការ ដើម្បីរួមបញ្ចូលយាន ដែលបានគ្រោងទុក ទៅក្នុងបណ្តាញដឹកជញ្ជូនមានស្រាប់ និងបង្កើតហេដ្ឋារចនាសម្ព័ន្ធចាំបាច់។

ទាំងនេះអាចរួមបញ្ចូលនូវអ្វីដែលហៅថា ច្រកបញ្ឈរ ឬមជ្ឈមណ្ឌលដឹកជញ្ជូន សម្រាប់តាក់ស៊ីហោះហើរ។ ក្រុមហ៊ុន Hyundai បានបង្ហាញគំនិតដំបូងរបស់ខ្លួន សម្រាប់តាក់ស៊ីហោះហើរ S-A1 Personal Air Vehicle នៅក្នុងកម្មវិធី Consumer Electronics Show កាលពីឆ្នាំមុននៅទីក្រុង Las Vegas។

ក្រុមហ៊ុនក៏បានប្រកាស នៅពេលនោះផងដែរ នូវភាពជាដៃគូជាមួយកម្មវិធី Rideshare Uber ដែលបានភ្ជាប់ទំនាក់ទំនង ជាមួយក្រុមហ៊ុនជាច្រើនផ្សេងទៀត ដើម្បីធ្វើការលើការអភិវឌ្ឍន៍តាក់ស៊ី តាមផ្លូវអាកាស។ លោក Jaiwon Shin នាយកប្រតិបត្តិ Supernal បាននិយាយថា សម្រាប់ការបន្ថែមវិមាត្រថ្មី ដល់ការចល័ត យើងមានបេសកកម្មមួយ ដើម្បីផ្លាស់ប្តូររបៀបដែលមនុស្ស និងសង្គមផ្លាស់ទី ភ្ជាប់ និងរស់នៅ៕ ដោយ៖លី ភីលីព

Most Popular

To Top