បច្ចេកវិទ្យា

ក្រុមហ៊ុន Rolls-Royce បង្ហាញម៉ូដែលចុងក្រោយបង្អស់ Black Badge Ghostតម្លៃ ៤២៣,០០០ដុល្លារ

កូរ៉េខាងត្បូង៖យោងតាមការចេញផ្សាយពីគេហទំព័រ The Korea Herald កូរ៉េខាងត្បូងបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បង្ហាញម៉ូដែលចុងក្រោយបង្អស់នៅក្នុងត្រកូលរថយន្តដោយការផលិតតាមតម្រូវការរបស់ខ្លួនគឺ Black Badge Ghost ត្រូវបានដាក់បង្ហាញនៅ Seongsu-dong ភាគខាងកើតទីក្រុងសេអ៊ូល។

ម៉ូដែលថ្មីនេះគឺជាការរចនាឡើងវិញនៃ New Ghost ដែលចេញកាលពីឆ្នាំមុន ហើយវាត្រូវបានបំពាក់ដោយម៉ាស៊ីន ៦,៧៥ លីត្រ twin turbo V12 និងមានកម្លាំងអតិបរមា ៦០០សេះ។ តម្លៃលក់រាយចាប់ផ្តើមពី ៥៥០ លានវ៉ុន ស្មើ៤២៣,០០០ដុល្លារអាមេរិក៕ដោយ៖លី ភីលីព

Most Popular

To Top