បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ បានហៅការតេស្តសាកល្បងមីស៊ីល បាញ់ផ្កាយរណបរបសរុស្ស៊ី ថាជាទង្វើធ្វេសប្រហែស និងគ្មានទំនួលខុសត្រូវ ក្រោយកម្ទេចពីការតេស្តមីស៊ីលនោះ បានបង្កគ្រោះថ្នាក់ដល់អវកាសយានិក ដែលកំពុងធ្វើការងារ នៅលើស្ថានីយអវកាសអន្តរជាតិ។
យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា អវកាសយានិកជាច្រើននាក់ ត្រូវបានបង្ខំចូលទៅជ្រក ក្នុងបបន្ទប់អវកាសរបស់ខ្លួនភ្លាមៗ ស្របពេលដែលសំណល់ ក្នុងលំហជាច្រើន អណ្តែតហោះសំដៅ ចូលមកក្នុងល្បឿនដ៏លឿន។
ក្នុងខណៈដែលកម្ទេចទំាងនោះ ហោះចេញទៅឆ្ងាយពីស្ថានីយអវកាសនោះ ការគ្រប់គ្រងបេសកកម្មរបស់ណាសា នៅក្នុងទីក្រុង បានណែនាំឲ្យអាកាសយានិកទីជ្រកពូន ដើម្បីគេចពីការប៉ុកប៉ះទង្គិច ដែលអាចតម្រូវឲ្យពួកគេ វិលត្រឡប់ចុះមកផែនដីវិញ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានធ្វើការបញ្ជាក់ថា កម្ទេចទាំងនោះ គឺមកពីបំណែកនៃផ្កាយរណប របស់រុស្ស៊ីមួយ ដែលបានបែកទៅជាកម្ទេចរាប់ពាន់ នៅពេលដែលទីក្រុងមូស្គូ ធ្វើតេស្តសាកល្បង ASAT ដោយការធ្វេសប្រហែស កាលពីថ្ងៃមុន៕ ប្រែសម្រួល៖ប៉ាង កុង