បច្ចេកវិទ្យា

រុស្ស៊ី តាំងបង្ហាញគំរូ យន្តហោះចម្បាំង ជំនាន់ទី៥ថ្មី នៅពិធីពិព័រណ៍ ដែនអាកាស ក្នុងទីក្រុងឌូបៃ

បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបង្អួតគំរូយន្តហោះចម្បាំង ជំនាន់ទី៥ថ្មីរបស់ខ្លួន នៅក្នុងពិធីពិព័រណ៍ដែនអាកាសឌូបៃ នៅថ្ងៃអាទិត្យ ស្របពេលដែលកិច្ចចរចា របស់សហភាពអឺរ៉ុប ទិញយកយន្តហោះចម្បាំងអាមេរិក F-35 មានដំណើរវិវត្តន៍ ទៅមុខយឺតយ៉ាវ។

នេះជាលើកទីមួយ ដែលយន្តហោះចម្បាំងរុស្ស៊ី Sukhoi Su-75 Checkmate ដែលបានចេញបង្ហាញ នៅក្នុងខែកក្កដានោះ ត្រូវបានតាំងបង្ហាញនៅក្រៅទឹកដី នៃប្រទេសរុស្ស៊ី ហើយបើយោងតាមែទីភ្នាក់ងារ សារព័ត៌មានរដ្ឋរុស្ស៊ី យន្តហោះនេះត្រូវបានត្រូវបានទស្សនកិច្ច ដោយគណៈប្រតិភូសហភាពអារ៉ាប់រួម។

តាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yahoo News បានឲ្យដឹងថា វីដេអូឃ្លីជាភាសាអង់គ្លេសមួយ បានបង្ហាញឲ្យឃើញ នូវយន្តហោះចម្បាំង យុទ្ធសាស្ត្រធុនស្រាល មានសមត្ថភាពអាចបំពាក់មីស៊ីល វាយប្រហារពីអាកាស ទៅអាកាសបានចំនួន៥គ្រាប់ដំណាល់គ្នា និងអាចកម្ទេចគោលដៅជាច្រើន បានក្នុងពេលតែមួយ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង Sukhoi Su-75 Checkmate ដែលនឹងត្រូវធ្វើតេស្តហោះហើរ ជាលើកដំបូង នៅក្នុងឆ្នាំ២០២៣ និងចាប់ផ្តើមធ្វើការផលិត នៅក្នុងឆ្នាំ២០២៦នេះ នៅមិនទាន់ទទួលបាន ការបញ្ជាទិញណាមួយ នៅឡើយនោះទេ។ ចំណែកយន្តហោះចម្បាំង បំបាំងកាយអាមេរិក F-35 បានចូលក្នុងប្រតិបត្តិការ ក្នុងឆ្នាំ២០១៥ ជាមួយកងកម្លាំងម៉ារីន សហរដ្ឋអាមេរិក៕ ប្រែសម្រួល៖ប៉ាង កុង

Most Popular

To Top