វ៉ាស៊ិនតោន៖ យោងតាមការចេញផ្សាយរបស់ Channelnewasia នៅថ្ងៃនេះបានឲ្យដឹងថា អង្គការណាសា មកដល់ពេលនេះបានបរាជ័យ ក្នុងការគណនាតម្លៃថ្លៃដើម ក្នុងការហោះហើរ នាំយកអាវកាសយានិក ទៅនិងមកភពព្រះច័ន្ទ ហើយព្យាករណ៍ថា នឹងមិនអាចបញ្ចប់វារួចរាល់ឡើយ រហូតដល់ដើមឆ្នាំ២០២៦ យ៉ាងឆាប់បំផុត។

កាលពីសប្តាហ៍មុនអង្គការណាសា បានបន្តគោលដៅរបស់ខ្លួន រហូតទៅដល់ឆ្នាំ២០២៥ ជាឆ្នាំដែលលឿនបំផុត ក្នុងការអនុញ្ញាតិឲ្យបេសកកម្ម Artemis ជាផែនការដំបូងឡើយ ដោយអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីនាំយកមនុស្សជាតិ ទៅដល់ភពព្រះច័ន្ទសាជាថ្មី នៅក្នុងឆ្នាំ២០២៤។
គួរឲ្យដឹងដែរថា ក្នុងការព្យាករណ៍ដំបូង ដែលហាក់ដូចជាមិនទាន់មាន ភាពត្រឹមត្រូវនៅឡើយ បានគណនាថាបេសកកម្មដំបូង ចំនួន៣របស់ណាសា នឹងអាចចំណាយថ្លៃដើម រហូតទៅដល់២៥ពាន់លានដុល្លារ ដែលសុទ្ធសឹងតែជាសកម្មភាពស្នូល សម្រាប់បេសកកម្មមួយនេះ៕ ប្រែសម្រួល៖ស៊ុនលី
