បច្ចេកវិទ្យា

សូម្បីតែ Rolls-Royce ក៏មានបញ្ហាដែរ លើកនេះ ហៅចូលរោងចក្រវិញ ដោយសារបញ្ហា កាមេរ៉ាក្រោយ

ភាពមិនប្រក្រតីនៅក្នុងប្រព័ន្ធកម្សាន្ត (Infotainment Systems) នៃរថយន្ត Rolls-Royce Phantom មួយចំនួន កំពុងនាំឲ្យមានការហៅត្រលប់ចូលរោងចក្រងវិញ។

យោងតាមការចង្អុលបង្ហាញ របស់រដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិ National Highway Traffic Safety Administration ឬហៅកាត់ថា NHTSA បានឲ្យដឹងថា រថយន្ត Rolls-Royce Phantom ប្រហែលជាមិនបង្ហាញវីដេអូ ចេញពីកាមេរ៉ាមើលក្រោយរបស់ពួកវា ក្នុងកាលៈទេសៈជាក់លាក់ណាមួយឡើយ។

របាយការណ៍ហៅត្រលប់មកវិញរបស់ NHTSA និយាយថា នៅពេលដែលរថយន្ត ត្រូវបានដោះសោ (Unlocked) និង/ឬទ្វាររបស់អ្នកបើកបរត្រូវបានបើក ប្រព័ន្ធ Central Information Display (CID) អាចនឹងដំណើរការ មិនត្រឹមត្រូវនោះទេ។

មូលហេតុនៃកំហុសនេះ គឺស្ថិតនៅក្នុងកម្មវិធីប្រតិបត្តិការ (operating software) ដែលអាចធ្វើឲ្យអេក្រង់ Infotainment មានបញ្ហា ជាលទ្ធផលនៃសំណើបើកទ្វារ ដែលមិនចាំបាច់ច្រើនពេក ពីម៉ូឌុលទ្វារ (door module)។

គួរឲ្យដឹងថា បញ្ហានេះបានប៉ះពាល់ដល់រថយន្ត Rolls-Royce Phantom ស៊េរីឆ្នាំ២០១៩ ដល់ ២០២២ សរុប ៤៤២គ្រឿង ដែលអាចមានយន្តការអេក្រង់ (screen mechanism) ដំណើរការមិនត្រឹមត្រូវ។

យ៉ាងណាមិញ វាជាសំណាងល្អដែរ ព្រោះថារថយន្តទាំងនោះ មានបំពាក់ដោយប្រព័ន្ធគ្រប់គ្រងចម្ងាយចត (Park Distance Control System) ដែលអាចជួយអ្នកបើកបរឲ្យដឹងថា ពួកគេជិតឧបសគ្គកម្រិតណា ជាមួយនឹងការពន្លឺសញ្ញាសំឡេង ទៀតផង៕ Source: Sabay

Most Popular

To Top