ពិតណាស់នេះជាតម្រូវការប្រើប្រាស់ ប្រចាំថ្ងៃសឹងមិនអាចខ្វះបាន ក្នុងការទំនាក់ទំនងទីជិត ឬឆ្ងាយ តែក៏គួរគិតពីសុវត្ថិភាពផងដែរ។
ទូរសព្ទចល័ត ប្រើប្រាស់ប្រេកង់វិទ្យុសកម្ម (Radiofrequency Radiation) ដើម្បីបញ្ជូនរលកសញ្ញាឆ្លើយឆ្លងគ្នាបាន។ ថាមពលប្រេកង់ (Radiorefrequency) ជាទម្រង់មួយនៃវិទ្យុសកម្មអេឡិចត្រូម៉ាញ៉េទិច ដែលអាចជា អ៊ីយ៉ូដ (ionizing) ឬមិនមែនអ៊ីយ៉ូដ (Non-ionizing)។ វិទ្យុសកម្មអ៊ីយ៉ូដ រួមទាំង X-rays មានការហាមប្រាម តែភស្តុតាងនៅមានការសង្ស័យលើកាំរស្មីប្រភេទមិនមែនអ៊ីយ៉ូដ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៨ បើតាមវេជ្ជបណ្ឌិត Jeffrey Shuren នាយកផ្នែក Center for Devices and Radiological Health របស់ FDA(រដ្ឋបាលចំណីអាហារ និងឱសថ Food and Drug Administration) បញ្ជាក់ថា សូម្បីតែកម្រិតប្រេកង់ប្រើប្រាស់ប្រចាំថ្ងៃ របស់យុវវ័យភាគច្រើន ពុំឃើញមានអ្វីកើនឡើង ដូចជាដុំសាច់នោះទេ។
របាយការណ៍បង្ហាញថា មិនមានភស្តុតាងដែលកម្រិតប្រេកង់ទូរសព្ទចល័តអាចប៉ះពាល់ដល់បញ្ហាសុខភាពនោះទេ។
ត្បិតការសិក្សាស្រាវជ្រាវ បង្ហាញពីចំណុចវិជ្ជមានក្តី ពិតណាស់មានវិទ្យុសកម្មបញ្ចេញពីទូរសព្ទចល័ត ប្រភេទណា ប៉ះពាល់កម្រិតណា យល់ល្អគួរកាត់បន្ថយការប្រើប្រាស់ ឬដាក់ឲ្យឆ្ងាយពីខ្លួន ករណីមិនចាំបាច់។
ចំណុចទូទៅអ្នកគួរអនុវត្តដើម្បីជៀសវាង
រក្សាទូរសព្ទចល័ត ឲ្យនៅឆ្ងាយពីខ្លួន។
អ្នកគួរប្រើកាសស្ដាប់ និងឆ្លើយឆ្លង ជំនួសឲ្យការកាន់ទូរសព្ទផ្ទាល់ក្បែរត្រចៀក
ទុកទូរសព្ទនៅក្នុងកាបូប ជំនួសឲ្យក្នុងហោប៉ៅ ឬភ្ជាប់នឹងខ្សែក្រវាត់
ប្រើទូរសព្ទតិចតួច ពេលរលកសញ្ញា ឬសេវាខ្សោយ នេះដោយសារទូរសព្ទចល័តបញ្ចេញថាមពល RF កាន់តែច្រើន ដើម្បីភ្ជាប់ ពេលឃើញមានសេវាត្រឹម មួយ ឬពីរកាំ។
កាត់បន្ថយការប្រើប្រាស់ទូរសព្ទចល័ត ដើម្បីមើល ឬស្ដាប់តន្ត្រី ឬវីដេអូ Online ឬដើម្បីទាញយក ឬ Upload File ធំៗ។ គួរទាញយកមកសិន បន្ទាប់មកប្ដូរប្រើ Airplane mode ពេលមើល ឬស្ដាប់តន្ត្រី ឬវីដេអូ។
ដកកាសចេញ ពេលមិនត្រូវការ Call។
ពេលគេងកុំដេកដាក់ទូរសព្ទលើគ្រែ ឬដាក់ក្បែរក្បាល។