បច្ចេកវិទ្យា

ក្រុមហ៊ុន Toyota នឹងផ្អាកផលិតរថយន្ត ចំនួន ២0,000 គ្រឿង ក្នុងខែមករា

ណាហ្គោយ៉ា៖ក្រុមហ៊ុន Toyota Motor Corp នឹងផ្អាកដំណើរការមួយផ្នែកនៅរោងចក្រចំនួន៥ នៅប្រទេសជប៉ុនក្នុងខែមករាដែលបណ្តាលឲ្យមានការពន្យារពេលក្នុងការផលិតរថយន្ត សរុបប្រហែល ២0,000 គ្រឿង ដោយសារក្រុមហ៊ុន នៅតែបន្តតស៊ូជាមួយការទិញគ្រឿងបន្លាស់រថយន្ត ដោយសារជំងឺរាតត្បាត COVID-19 ក៏ដូចជា កង្វះបន្ទះសៀគ្វីយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។

ការផ្អាកបានគ្រោងទុកធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានបញ្ឈប់ ខ្សែផលិតកម្មមួយចំនួនក្នុងខែនេះ នៅរោងចក្រក្នុងស្រុកចំនួន ៦រងផ្តល់ប៉ះពាល់ដល់ទិន្នផលរថយន្តប្រហែល ២២,000 គ្រឿង។ ក្រុមហ៊ុនផលិតរថយន្តនេះនឹងប្រកាន់ខ្ជាប់ នូវគោលដៅផលិតរថយន្តប្រចាំឆ្នាំជាសកលរបស់ខ្លួនចំនួន ៩លានគ្រឿងសម្រាប់ឆ្នាំដែលបញ្ចប់នៅខែមីនា ឆ្នាំ ២0២២ ទោះបីជាមានការផ្អាកក៏ដោយ។

កង្វះខាតគ្រឿងបន្លាស់រថយន្ត និងឧបករណ៍ អេឡិចត្រូនិកកំពុងបង្កបញ្ហាប្រឈម ដ៏ធំមួយដល់ក្រុមហ៊ុនផលិតរថយន្តនៅទូទាំងពិភពលោក ដោយសារជំងឺរាតត្បាតបានបង្ខំឲ្យរោងចក្រគ្រឿងបន្លាស់​នៅអាស៊ីអាគ្នេយ៍ និងកន្លែងផ្សេងទៀតត្រូវបិទ និងគោលការណ៍ដាក់ជំរកនៅជុំវិញពិភពលោក បណ្តាលឲ្យតម្រូវការបន្ទះឈីបសម្រាប់គ្រឿងអេឡិចត្រូនិច កើនឡើង ដែលធ្វើឲ្យវាកាន់តែពិបាកសម្រាប់ក្រុមហ៊ុនដូចជា Toyota ក្នុងការធានាការផ្គត់ផ្គង់។

ក្រុមហ៊ុនបាននិយាយថា រថយន្តដែលរងផលប៉ះពាល់ នឹងរួមមានរថយន្ត Harrier និង RAV4 ជាប្រភេទរថយន្តស្ព័រ៕

Most Popular

To Top