បច្ចេកវិទ្យា

កោសិកាសាច់ដុំ របស់មនុស្សនឹងបង្ហោះ ទៅកាន់ទីអវកាស ដើម្បីស្វែងរក អាថ៌កំបាំងនៃភាពចាស់

អាមេរិក៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា កោសិកាសាច់ដុំរបស់មនុស្សនឹងត្រូវបានបាញ់បង្ហោះទៅកាន់ទីអវកាសស្ថិតនៅក្នុងការពិសោធន៍ដែលអាចជួយមនុស្សឲ្យរស់នៅបានយូរ និងមានសុខភាពល្អជាងមុន។

ការសិក្សាដែលហៅថា MicroAge នឹងត្រូវបាញ់បង្ហោះនៅលើរ៉ុក្កែត SpaceX Falcon 9 ពីមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋ Florida ទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិនៅថ្ងៃអង្គារ។ លំហនឹងត្រូវបានប្រើដើម្បីយល់ពីអ្វីដែលកើតឡើងចំពោះសាច់ដុំមនុស្សនៅពេលមនុស្សមានអាយុ និងមូលហេតុ។

កោសិកាសាច់ដុំរបស់មនុស្សមានទំហំប៉ុនគ្រាប់អង្ករត្រូវបានដាំដុះនៅមន្ទីរពិសោធន៍ ហើយដាក់ចូលទៅក្នុងប្រអប់តូចៗបោះពុម្ពជា 3D ដែលមានទំហំប៉ុនខ្មៅដៃ នៅពេលស្ថិតនៅក្នុងលំហ ពួកវានឹងត្រូវបានជំរុញដោយអគ្គិសនី ដើម្បីជំរុញឲ្យមានការកន្ត្រាក់នៅក្នុងជាលិកា។

ការចំណាយពេលវេលាដោយគ្មានឥទ្ធិពលនៃទំនាញផែនដី អាចបណ្តាលឲ្យសាច់ដុំរបស់អវកាសយានិកកាន់តែចុះខ្សោយ ដូចពួកគេធ្វើក្នុងវ័យចាស់ មុននឹងងើបឡើងវិញនៅពេលពួកគេត្រឡប់មកផែនដីវិញ។ អ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យ Liverpool នឹងវិភាគសំណាកគំរូនៅពេលពួកគេត្រឡប់មកផែនដីវិញកាលខែមករា ឆ្នាំ ២0២២ ដោយប្រៀបធៀបពួកវាទៅនឹងការរកឃើញពីការពិសោធន៍លើផែនដី ។ ដោយ៖លី ភីលីព

Most Popular

To Top