បរទេស៖ នៅថ្ងៃព្រហស្បតិ៍នេះទូរទស្សន៍ CNN បានធ្វើការរាយការណ៍ថាតាមរយៈទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិក
បានដាក់ការសង្ស័យថា អារ៉ាប៊ីសាអូឌីត កំពុងលួចសំងំក្នុងការផលិតមីស៊ីល ដោយខ្លួនឯង។
ប្រភពដដែលបានសរសេរទៀតថាទីភ្នាក់ងារស៊ើបការណ៍ ពិសេសអាមេរិកបានទទួលរបាយការណ៍ អំពីការដោះដូរបច្ចេកវិទ្យា
មីស៊ីលគ្នារ វាងប្រទេសទាំងពិរ។
កន្លងមកអារ៉ាប៊ីសាអូឌីតត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលចូលចិត្តក្នុងការទិញយកមីស៊ីល ពីក្រៅប្រទេសប៉ុន្តែមិនមាន
អ្នកគេជឿជាក់ថា មានមីស៊ីលខ្លួនឯងនោះទេ។
ទោះបីជាយ៉ាងណាក្តីផ្កាយរណប ដែលត្រូវបានពិនិត្យដោយអាមេរិក បានមើលឃើញពីទីតាំងមួយកន្លែងក្បែរតំបន់ Dawadi ចំងាយ
២០០ម៉ាលពីរដ្ឋធានីក្រុងរីយ៉ា ដដែលសង្ស័យថាជាកន្លែងផលិតមីស៊ីល។
គួរឲ្យដឹងដែរថាអារ៉ាប៊ីសាអូឌីតនិងប្រទេស ក្បែរខាងអ៊ីរ៉ង់ ដែលជាប្រទេសមានមីស៊ីលផ្ទាល់ខ្លួននោះ គឺជាប្រទេសដែលមិនមានទំនាក់ទំនង
ល្អជាយូរមកហើយដែលទាមទារឲ្យប្រទេសអារ៉ាប់មួយនេះ ទាមទារធ្វើទំនើបកម្មចំពោះសព្វាវុធផ្ទាល់ខ្លួនផងដែរ៕
ប្រែសម្រួល៖ស៊ុនលី