គេហទំព័រ TikTok ស្ថិតនៅក្នុងតំណែងលេខ ១ នៅក្នុងបញ្ជីនៃឈ្មោះ Domain មានអ្នកចូលមើលច្រើនជាងគេ ឬជាឈ្មោះវិបសាយ មានប្រជាប្រិយភាព ជាងគេប្រចាំឆ្នាំ ២០២១។ នេះបើយោងតាមទិន្នន័យពី ក្រុមអ្នកស្រាវជ្រាវ Cloudflare ។
ក្រុមអ្នកជំនាញ ខាងលើបានចុះផ្សាយ ទិន្នន័យយ៉ាងលម្អិត រៀបរាប់ពីលទ្ធផល នៃការស្រាវជ្រាវកន្លងមក អស់រយៈពេល១ឆ្នាំពេញ។ ចំណាត់ថ្នាក់ដែលស្រង់បាន Top 10 គឺលេខ ១ បានទៅលើ TikTok លេខ ២ បានទៅលើ Google ឯលេខ ៣ បានទៅលើ Facebook លេខ ៤ បានទៅលើ Microsoft ឯលេខ ៥ បានទៅ Apple ។

ចំពោះលេខ ៦ គឺ Amazon លេខ ៧ គឺ Netflix លេខ ៨ គឺ YouTube រីឯលេខ ៩ គឺ Twitter និងលេខ១០ចុងក្រោយគេ បានទៅលើ WhatApp ។

តួលេខខាងលើនេះ បង្ហាញយ៉ាងច្បាស់ថា កំណើនអ្នកចូលចិត្តបង្ហោះ និងតាមដានវីដេអូខ្លីៗលើ TikTok មានការកើនឡើងខ្លាំង ខណៈដែលចុងឆ្នាំមុន TikTok នៅឈរត្រឹមលេខ ៧ ប៉ុណ្ណោះ។ ចុះអ្នកទាំងអស់គ្នាវិញ យល់យ៉ាងណាចំពោះ TikTok នៅកម្ពុជា? Source: Sabay
