រថយន្តភីកអាប់ Ford Maverick Hybrid បានចាប់ផ្តើមទៅដល់ដៃអតិថិជន ហើយវាត្រូវបានគេបង្ហាញថា អាចធ្វើដំណើរបានច្រើនជាង ៦០០មាយ៍ (៩៦៥គីឡូម៉ែត្រ) នៅពេលចាក់សាំងមួយពេញធុង។

រថយន្ត Ford Maverick Hybrid មានបំពាក់ម៉ាស៊ីនសាំងចំណុះ ២,៥លីត្រ ជាមួយម៉ូទ័រអគ្គិសនីមួយ និង ប្រអប់លេខអូតូ CVT មានកម្លាំង ១៩១សេះ ហើយប្រើប៉ុងមួយវិលកង់មុខ។ ជាមួយនឹងម៉ាស៊ីន Hybrid បែបនេះ ច្បាស់ណាស់រថយន្តភីកអាប់ខាងលើ ប្រាកដជាសន្សំសំចៃខ្លាំង។

បើតាមរូបថតពីអតិថិជន ដែលកំពុងប្រើប្រាស់ Maverick Hybrid បានបង្ហាញឲ្យឃើញថា វាមានកម្រិតស៊ីសាំងជាមធ្យមខ្ទង់ ៥លីត្រប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា រថយន្ត Ford Maverick Hybrid ថ្មីនេះ ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពី ២១ ៤៩០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក ៕ ប្រភព៖ Sabay
