បច្ចេកវិទ្យា

កងទ័ពអាកាសតៃវ៉ាន់ ធ្វើសមយុទ្ធស្ទាក់ចាប់យន្តហោះចិន ស្របពេលមានភាពតានតឹង

តៃវ៉ាន់៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២ថា យន្តហោះរបស់កងទ័ពអាកាសតៃវ៉ាន់ បានឡើងលើអាកាសនៅថ្ងៃពុធនេះ នៅក្នុងសមយុទ្ធដែលក្លែងធ្វើសេណារីយ៉ូសង្គ្រាម ដោយបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់ខ្លួនស្របពេលមានភាពតានតឹងផ្នែកយោធាកើនឡើងជាមួយនឹងប្រទេសចិន ដែលទាមទារដែនដីកោះមួយនេះមកធ្វើជាជាកម្មសិទ្ធិរបស់ខ្លួន ។

មុនពេលហោះឡើង ក្រុមនាវិកហោះហើរនៅឯមូលដ្ឋានមួយក្នុងទីក្រុង Chiayi ភាគខាងត្បូង ដែលជាមូលដ្ឋានរបស់យន្តហោះចម្បាំង F-16 ផលិតដោយសហរដ្ឋអាមេរិក ដែលឧស្សាហ៍ព្យាយាមស្ទាក់ចាប់យន្តហោះចម្បាំងរបស់ចិន បានប្រញាប់ប្រញាល់ទៅកាន់យន្តហោះដែលត្រៀមរួចជាស្រេច ខណៈដែលសំឡេងរោទិ៍បានបន្លឺឡើង ។

គួរបញ្ជាក់ថា សមយុទ្ធនេះគឺជាផ្នែកមួយនៃសមយុទ្ធរយៈពេល៣ថ្ងៃដើម្បីបង្ហាញពីការត្រៀមខ្លួនប្រយុទ្ធរបស់កោះតៃវ៉ាន់ នៅមុនថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំថ្មីនៅចុងខែនេះ៕


ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top