បច្ចេកវិទ្យា

Tesla ចុះហត្ថលេខា លើកិច្ចព្រមព្រៀង ទទួលធាតុអាគុយ សំខាន់ៗ នៅក្រៅប្រទេសចិន

ឡុងដ៍ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេបានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Tesla កំពុងងាកទៅ រកប្រទេស Mozambique សម្រាប់ធាតុផ្សំសំខាន់ នៃអាគុយរថយន្តអគ្គិសនី របស់ខ្លួន ដែលអ្នកវិភាគ ជឿថា ជាកិច្ចព្រមព្រៀងដំបូងគេ ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយការពឹងផ្អែក លើប្រទេសចិនសម្រាប់ក្រាហ្វិច ។

ក្រុមហ៊ុនរបស់ Elon Musk បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងមួយ កាលពីខែមុនជាមួយក្រុមហ៊ុន Syrah Resources របស់ប្រទេសអូស្ត្រាលី ដែលប្រតិបត្តិការអណ្តូងរ៉ែ ក្រាហ្វិចដ៏ធំបំផុតមួយ របស់ពិភពលោកនៅ ប្រទេសអាហ្វ្រិកខាងត្បូង ។ វាគឺជាភាពជាដៃគូតែមួយគត់ រវាងក្រុមហ៊ុនផលិត រថយន្តអគ្គិសនី និងអ្នកផលិតសារធាតុរ៉ែ មានសារសំខាន់សម្រាប់អាគុយ លីចូម-អ៊ីយ៉ុង ចំណែកតម្លៃនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានបញ្ចេញទេ ។

នេះបើយោងតាមកិច្ចព្រមព្រៀងថា Tesla នឹងទិញសម្ភារៈពីរោងចក្រកែច្នៃ របស់ក្រុមហ៊ុននៅ Vidalia រដ្ឋ Louisiana ដែលប្រភពក្រាហ្វិចពីអណ្តូង រ៉ែរបស់ខ្លួននៅ Balama ប្រទេស Mozambique ។ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី មានមូលដ្ឋាននៅទីក្រុង Austin រដ្ឋ Texas គ្រោងនឹងទិញ ៨0ភាគរយ សម្រាប់រោងចក្រផលិត – ៨,000 តោននៃ Graphite ក្នុងមួយឆ្នាំ ចាប់ផ្តើមនៅឆ្នាំ ២0២៥ ។ Syrah ត្រូវតែបញ្ជាក់ថា សម្ភារៈត្រូវតាមស្តង់ដាររបស់ Tesla ។

កិច្ចព្រមព្រៀងនេះគឺជាផ្នែកមួយ នៃផែនការរបស់ក្រុមហ៊ុន Tesla ក្នុងការបង្កើនសមត្ថភាព របស់ខ្លួនក្នុង ការផលិតថ្ម ដោយខ្លួនឯង ដូច្នេះវាអាច កាត់បន្ថយការ ពឹងផ្អែករបស់ខ្លួនលើប្រទេសចិនដែលគ្រប់គ្រងទីផ្សារក្រាហ្វិច ជាសកលលោក Simon Moores នៃទិន្នន័យសម្ភារថ្ម ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស និងអ្នកផ្តល់សេវាស៊ើបការណ៍ សម្ងាត់ Benchmark Mineral Intelligence ៕ដោយ៖លី ភីលីព

Most Popular

To Top