បច្ចេកវិទ្យា

ក្រុមហ៊ុន Yahoo Japan យល់ព្រមឲ្យកម្មករ​ ៨,000 របស់ខ្លួនធ្វើដំណើរ ពីគ្រប់ទីកន្លែងសូម្បីតែតាមផ្លូវអាកាស

តូក្យូ ៖ ក្រុមហ៊ុន Yahoo Japan Corp បាននិយាយថា ខ្លួននឹងអនុញ្ញាត ឲ្យកម្មករ៨,000 របស់ខ្លួនរស់នៅ និងធ្វើដំណើរពីគ្រប់ទីកន្លែង ក្នុងប្រទេសជប៉ុន សូម្បីតែតាមផ្លូវអាកាស ចាប់ពីខែមេសា តទៅយោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនបានបន្តថា ប្រតិបត្តិករ គេហទំព័រវិបផតថល នឹងដកចេញនូវតម្រូវការ សម្រាប់ការមកការិយាល័យនៅម៉ោង ១១ ព្រឹក ហើយការកំណត់ខាងលើ លើថ្លៃធ្វើដំណើរមួយជើងគឺ ៦,៥00 យ៉េន ទោះយ៉ាង ណាក៏ដោយ ថ្លៃធ្វើដំណើរប្រចាំខែ របស់វានឹង នៅត្រឹម ១៥0,000 យ៉េន ។ យន្តហោះ និងឡានក្រុងលឿន នឹងត្រូវបានបន្ថែមទៅរថភ្លើង ក្នុងស្រុកជាជម្រើស ដឹកជញ្ជូន សម្រាប់ការធ្វើដំណើរ ។

ក្រុមហ៊ុន Yahoo Japan បានណែនាំប្រព័ន្ធ “Office Anywhere” កាលឆ្នាំ ២0១៤ ដើម្បីធ្វើឲ្យធ្វើការនៅខាងក្រៅ ការិយាល័យ និងលុបចោលច្បាប់ ស្តីពីការធ្វើការនៅក្នុងការិយាល័យ យ៉ាង ហោចណាស់ ៥ ថ្ងៃ ក្នុងមួយខែនាឆ្នាំ ២0២0 ដើម្បីដោះស្រាយ តម្រូវការកើនឡើង សម្រាប់ការងារទូរគមនាគមន៍ចំ ពេលមានការរីករាលដាល នៃមេរោគឆ្លង ។

ក្រុមហ៊ុនបាននិយាយថា ប្រហែល ៩0 ភាគរយនៃបុគ្គលិកនៅ Yahoo Japan កំពុងធ្វើការពីចម្ងាយគិតត្រឹម ខែមករាដោយនិយាយថា វាមិនរារាំង គុណភាពការងារ ដែលក្នុងករណី ខ្លះមានភាព ប្រសើរឡើង ។ Yahoo Japan ធ្វើតាមប្រតិបត្តិករ កម្មវិធីទីផ្សារ Mercari Inc បានចាប់ផ្តើម គម្រោងស្រដៀងគ្នា កាលពីខែកញ្ញាឆ្នាំមុន ដែលធ្វើឲ្យបុគ្គលិករបស់ខ្លួនរស់នៅ និងធ្វើការគ្រប់ទីកន្លែងក្នុងប្រទេស ។

លោក Kentaro Kawabe ប្រធានក្រុមហ៊ុន Z Holdings Corp ជាមេក្រុមហ៊ុន Yahoo Japan បាន និយាយ ការចេញផ្សាយថា វាមានសារសំខាន់ សម្រាប់ពួកយើងក្នុងការធ្វើឲ្យប្រសើរឡើង នូវសុខុមាលភាពរបស់យើង និង អនុវត្តការច្នៃប្រឌិត និងការស្រមើលស្រមៃ ដើម្បីផ្តល់ឲ្យអ្នកប្រើប្រាស់ របស់យើងនូវសេវាកម្ម ដ៏ងាយស្រួល និងប្រកបដោយភាពច្នៃប្រឌិត ៕ដោយ៖លី ភីលីព

Most Popular

To Top