បន្ទាប់ពីប្រកាសចេញ ជាផ្លូវការរថយន្ត Lexus LX 600 ប្រមាណ ៣ខែមក ឥឡូវតម្លៃ នៃរថយន្តនេះ ត្រូវបានបង្ហាញ ជាផ្លូវការហើយ ដោយដាក់លក់នៅសហរដ្ឋអាមេរិកចាប់ពី ៨៦ ៩០០ដុល្លារឡើងទៅ ក្នុងអំឡុងត្រីមាសទី១នេះ ពោលគឺធូរថ្លៃជាង លក់នៅជប៉ុន ដែលមានតម្លៃចាប់ពី ១០ម៉ឺនដុល្លារឡើងទៅ។
មិនតែប៉ុណ្ណោះរថយន្តស៊េរីឆ្នាំ២០២២នេះ ក៏ធូរថ្លៃជាង LX ស៊េរីមុន ប្រមាណ ៣០ដុល្លារផងដែរ បើទោះបីជាវាមានការឌីហ្សាញបែបថ្មីក៏ដោយ។
រថយន្ត LX 600 មានតម្លៃខុសគ្នាទៅតាម option ដូចខាងក្រោម៖
-LX 600 Base Option តម្លៃ ៨៦ ៩០០ដុល្លារ
-LX 600 Premiuim តម្លៃ ៩៥ ០០០ដុល្លារ
-LX 600 F Sport Handling តម្លៃ ១០១ ០០០ដុល្លារ
-LX 600 Luxury តម្លៃ ១០៣ ០០០ដុល្លារ
-LX 600 Ultra Luxury តម្លៃ ១២៦ ០០០ដុល្លារ។
LX600 រចនាឡើង កាន់តែទាក់ទាញប្លែកជាមុន ដោយផ្នែកប៉ាណាខាងមុខនៃ មានរាងជាបន្ទាត់ដេក ត្រូវបានផ្លាស់ប្តូរពី LX570 ដែលជាសំណាញ់ តែរក្សាឡូហ្គូ L នៅទីតាំងដដែល និងមានចង្កៀងជាប្រភេទ LED រួមទាំងពិលកាង ធ្វើឱ្យរថយន្តប្រណីតនេះ មើលទៅកាន់តែមានអំណាច ។ ផ្នែកខាងក្រោយ គឺមានដាក់អក្សរ Lexus នៅចំកណ្តាល រួមមានទាំងម៉ាក LX600 នៅខាងស្តាំផ្នែកខាងក្រោម ។
រថយន្ត Iconic នេះ ប្រើម៉ាស៊ីនសាំង V6 Twin-turbo ចំណុះ ៣,៥លីត្រ កម្លាំងបានកម្លាំង ៤០៩សេះ និងកម្លាំងរមួល ៦៤៩ញូ៊វតុនម៉ែត្រ។ វាបំពាក់មកជាមួយប្រព័ន្ធគ្រប់គ្រងហ្វ្រាំងអេឡិចត្រូនិច ECB, ចង្កូតកម្លាំងអេឡិចត្រិច (EPS), ប្រព័ន្ធគ្រប់គ្រងកម្ពស់សកម្ម (AHC) និងប្រព័ន្ធបូម (AVS)។ ក្រៅពីនេះ គឺមានប្រព័ន្ធ CRAWL CONTROL, ប្រព័ន្ធ Downhill Assist Control (ហ្វ្រាំងជំនួយមិនឱ្យរអិលថយក្រោយ ពេលឡើងចំណោត) និង Multi-terrain Monitor (ប្រព័ន្ធកាមេ៉រា ដែលជួយឱ្យអ្នកបើកបរមើលឃើញស្ថានភាពជុំវិញរថយន្ត។
ចំណែកផ្នែកខាងក្នុងរថយន្តគឺមាន ប្រព័ន្ធកម្សាន្តជា dual display ទំហំសរុប ១៩,៣អ៊ិញ ក្នុងនោះអេក្រង់ខាងលើ មានទំហំ ១២,៣អ៊ិញ និងខាងក្រោម ៧អ៊ិញ។ អេក្រង់ខាងលើបង្ហាញនូវមុខងារ navigation, audio controls និង Multi-Terrain Monitor ក្នុងអំឡុងបើកបរលើផ្លូវ off-road ក៏ដូចជារូបភាពកាមេរ៉ា។ ចំណែកអេក្រង់ខាងក្រោមយើងអាចកំណត់ការបិទបើកម៉ាស៊ីនត្រជាក់ និងអេក្រង់ជំនួយដល់ការបើកបរសម្រាប់មុខងារ Multi Terrain Select ជាដើម៕