បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft ប្រកាសថា ខ្លួន​រកបានប្រាក់ចំណូល បានជាង ៥១ពាន់លានដុល្លារ

សាន់ហ្វ្រាន់ស៊ីស្កូ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ថា ក្រុមហ៊ុន Microsoft កាលពីថ្ងៃអង្គារ បានប្រកាសពីលទ្ធផល ហិរញ្ញវត្ថុ របស់ខ្លួន សម្រាប់ត្រីមាស ដែលបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដោយប្រកាសប្រាក់ ចំណូលចំនួន៥១,៧ពាន់ លានដុល្លារអាមេរិក ដែលជាការកើនឡើង២០ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។

ប្រាក់ចំណូលដុលប្រចាំត្រីមាស របស់ក្រុមហ៊ុនគឺ១៨,៨ពាន់លានដុល្លារ កើនឡើង២១ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ។

ប្រាក់ចំណូលប្រតិបត្តិការ របស់វាបានកើនឡើង ២៤ភាគរយដល់២២,២ពាន់លានដុល្លារ ។ ប្រាក់ចំណូលក្នុងដំណើរការផលិតភាព និងអាជីវកម្មមានចំនួន១៥,៩ពាន់លានដុល្លារ និងកើនឡើង១៩ភាគរយ ។ ប្រាក់ចំណូលនៅក្នុង Intelligent Cloud មានចំនួន១៨,៣ពាន់លានដុល្លារ កើនឡើង២៦ភាគរយ ។ ក្រុមហ៊ុនបានឲ្យដឹងថា ប្រាក់ចំណូលនៅក្នុង More Personal Computing មានចំនួន១៧,៥ពាន់លានដុល្លារ និងកើនឡើង១៥ភាគរយ ។

ក្រុមហ៊ុន Microsoft បានប្រកាសប្រាក់ចំណូល២,៤៨ដុល្លារក្នុង១ហ៊ុន ដែលកើនឡើង២២ភាគរយធៀបនឹងឆ្នាំមុន ។

ក្រុមហ៊ុនបានប្រគល់ប្រាក់ចំនួន១០,៩ពាន់លានដុល្លារដល់ម្ចាស់ ភាគហ៊ុនក្នុងទម្រង់ នៃការទិញភាគហ៊ុនឡើងវិញ និងភាគលាភនៅក្នុងត្រីមាសទី២ នៃឆ្នាំសារពើពន្ធ២០២២ ដែលជាការកើនឡើង៩ភាគរយពីមួយឆ្នាំ ទៅមួយឆ្នាំ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Most Popular

To Top