បច្ចេកវិទ្យា

SpaceX បាញ់បង្ហោះផ្កាយរណប អ៊ីនធឺណិត Starlink ៤៩គ្រាប់បន្ថែមទៀតចូលទៅក្នុង គន្លងតារាវិថី ដោយជោគជ័យ

វ៉ាស៊ីនតោន៖ ក្រុមហ៊ុនអវកាសឯកជនរបស់សហរដ្ឋអាមេរិក SpaceX បានបាញ់បង្ហោះផ្កាយរណបអ៊ីនធឺណិត Starlink ចំនួន ៤៩គ្រាប់ ទៀតដោយជោគជ័យទៅកាន់គន្លងតារាវិថីកាលពីថ្ងៃព្រហស្បតិ៍។

គ្រាប់រ៉ុក្កែត Falcon 9 បានបាញ់បង្ហោះនៅម៉ោង ១ និង១៣នាទីរសៀល ម៉ោងនៅរដ្ឋភាគខាងលិច ពីមជ្ឈមណ្ឌល Launch Complex 39A នៅ Kennedy Space Center ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។

បន្ទាប់ពីការបាញ់បង្ហោះ ក្រុមហ៊ុន SpaceX បានបញ្ជាក់ថា ផ្កាយរណប Starlink ត្រូវបានដាក់ពង្រាយ។ ដំណាក់កាលដំបូងរបស់ Falcon 9 បានចុះចតនៅលើយាន្ដគ្មានមនុស្សបើក A Shortfall of Gravitas ដែលឈរជើងនៅមហាសមុទ្រអាត្លង់ទិក។

ក្រុមហ៊ុន SpaceX បានឲ្យដឹងថា នេះជាការបាញ់បង្ហោះលើកទី៦ និងការចុះចតរបស់រ៉ុក្កែត Falcon 9 First Stage Booster នេះ។ បើយោងតាមការឲ្យដឹងពីក្រុមហ៊ុន ​​SpaceX បានឲ្យដឹងថា Starlink នឹងផ្តល់សេវាអ៊ីនធឺណិតល្បឿនលឿនដល់ទីតាំង នៅពេលដែលការចូលប្រើមិនគួរឱ្យទុកចិត្ត មានតម្លៃថ្លៃ ឬមិនអាចប្រើបានទាំងស្រុងនាពេលកន្លងមក៕ដោយ ឈូក បូរ៉ា

Most Popular

To Top