Meta ទើបដាក់ឱ្យប្រើមុខងារថ្មី លើកម្មវិធីផ្ញើសារ Messenger ដែលអាចផ្ញើសារជាសំឡេង លើសពី ១នាទី ឬវែងបំផុត ដល់ទៅ ៣០នាទី ឯណោះ។


មិនតែប៉ុណ្ណោះ Messenger ក៏មានមុខងារថ្មី Recording Controls អំឡុងពេលផ្ញើសារ ជាសំឡេង អ្នកផ្ញើអាចចុចផ្អាកថត ស្ដាប់ឡើងវិញ លុប ឬថតសំឡេងបន្តបានផងដែរ។
អ្នកប្រើអាចអាប់ឌែត កម្មវិធីផ្ញើសារ Messenger ទៅជំនាន់ចុងក្រោយបំផុត និងសាកល្បង ប្រើមុខងារទាំងនេះបាន៕ Source: Sabay
