បច្ចេកវិទ្យា

អាមេរិក តេស្តជោគជ័យហោះហើរ ឧទ្ធម្ភាគចក្រ Black Hawk ដោយគ្មានពីឡុត ជាលើកដំបូង

វ៉ាស៊ិនតោន៖ឧទ្ធម្ភាចក្រ UH-60 Alpha ម៉ូដេល Black Hawk ត្រូវបានគេមើលឃើញថា អាចធ្វើតេស្តជោគជ័យក្នុងការហោះហើរ ជាលើកដំបូងហើយ ដោយមិនមានការបញ្ជា ដោយផ្ទាល់ពីពីឡុតឡើយ។

ក្រុមហ៊ុន Sikorsky ដែលបានចេញសេចក្តីប្រកាសនេះ កាលពីថ្ងៃទី៨ខែកុម្ភៈកន្លងទៅ ដោយបញ្ជាក់ទៀតថា ការធ្វើតេស្តសាកល្បងនេះ ស្ថិតនៅក្នុងគម្រោងការណ៍មួយ ដែលមានឈ្មោះថា Aircrew Labor In-Cockpit Automation System(ALIAS)។

គួរឲ្យដឹងដែរថាក្រុមហ៊ុន Sikorsky និងក្រុមហ៊ុន DARPA គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនផលិតអាវុធ របស់អាមេរិក Lockheed Martin ហើយក្រុមហ៊ុនទាំងបានបន្ត ធ្វើការងារជាមួយនឹងគម្រោង ALIAS នេះអស់រយៈពេលជាង៦ឆ្នាំមកហើយ និងទើបតែជាលើកដំបូងប៉ុណ្ណោះ ដែលការធ្វើតេស្ត ដោយមិនមែនពីឡុតត្រូវបានធ្វើឡើង៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top