រវាងអ៊ីនធឺណិត ដែលយើងប្រើប្រាស់សព្វថ្ងៃ និងអ៊ីនធឺណិតផ្កាយរណប ហាក់មិនខុសគ្នាប៉ុន្មាននោះទេ ត្បិតអីវាត្រូវបានប្រើ ប្រាស់ដើម្បី ឱ្យអ្នកប្រើប្រាស់ទូទៅ ភ្ជាប់ទៅកាន់អ៊ីនធឺណិតបានដូចៗគ្នា ។ ប៉ុន្ដែវាក៏មានចំណុចខុសគ្នាមួយចំនួនខ្លះ តួយ៉ាងដូចជា ៖

អ៊ីនធឺណិតប្រើប្រាស់សព្វថ្ងៃ សម្រាប់សាធារណៈជនប្រើប្រាស់ទូទៅ ដូចជាការប្រើអ៊ីនធឺណិត តាមទូរសព្ទដៃ ការប្រើនៅតាមតាមផ្ទះ តាមសាលារៀន ក្រុមហ៊ុន ឬស្ថាប័នផ្សេងៗ។ អ៊ីនធឺណិតទាំងនោះស្ថិតក្រោមរូបភាព ដែលយើងឧស្សាហ៍ឃើញ ដូចជាដុំ Wi-Fi (modem, router) និងបង្គោលអត់តែន ដែលដាក់នៅតាមតំបន់ជាច្រើន ។

អ៊ីនធឺណិតទាំងនេះ ត្រូវបានតភ្ជាប់ពីតំបន់មួយទៅកាន់តំបន់មួយ ក៏ដូចជាពីប្រទេសមួយ ទៅប្រទេសមួយ តាមរយៈខ្សែកាបដែលបង្កប់នៅក្រោមដី និងក្រោមបាតសមុទ្រ ដែលមានចម្ងាយរាប់សិបគីឡូម៉ែត្រ ។

ឧបករណ៍រាយខ្សែអ៊ីនធឺណិត អុបទិចក្រោមបាតសមុទ្រ

ខ្សែអ៊ីនធឺណិតអុបទិច ដាក់ក្រោមបាតសមុទ្រ
អ៊ីនធឺណិតទាំងនេះមានល្បឿនលឿន និង តម្លៃសមរម្យ មានជម្រើសជាច្រើនទៅតាមល្បឿនរបស់អ្នកប្រើប្រាស់។ ប៉ុន្ដែចំពោះអ៊ីនណិតផ្កាយរណបវិញ គឺមិនដូចគ្នានោះទេ ។
អ៊ីនណិតផ្កាយរណប មិនសម្រាប់មនុស្សទូទៅប្រើនោះទេ វាត្រូវបានបង្កើតឡើងសម្រាប់ ការភ្ជាប់ទំនាក់ទំនងទៅទីកន្លែងនៅឆ្ងាយៗ ទីកន្លែងដែលខ្សែកាបមិនអាចអូសដល់ និងទីកន្លែងមានឧបសគ្គដែលមនុស្សលំបាកនឹងចូលទៅកាន់ជាដើម។ តួយ៉ាងអ៊ីនធឺណិតផ្កាយរណប សំដៅលើអ្នកប្រើដូចជា យន្តហោះ អ្នកដើរសមុទ្រ ទីតាំងព្រៃភ្នំ ការប្រើប្រាស់ផែនទី ឬសម្រាប់ការស្រាវជ្រាវនៅតំបន់ណាមួយផងដែរ។

អ៊ីនណិតប្រភេទនេះ ត្រូវការបាញ់បង្ហោះផ្កាយរណបចូលទៅកាន់ក្នុងគន្លងតារាវិថី មានចម្ងាយឆ្ងាយពីភពផែនដី ដោយខ្លះមានចម្ងាយដល់ទៅ ៣៥០០០គីឡូម៉ែត្រ ឯណោះ ។ ហេតុផលនេះហើយទើបធ្វើឱ្យវាមានល្បឿន យឺតជាងអ៊ីនធឺណិត ដែលយើងប្រើប្រាស់សព្វថ្ងៃ។
រីឯតម្លៃវិញ ក៏មានថ្លៃផងដែរ ព្រោះអីវាត្រូវការចំណាយច្រើន ដូចជាការបាញ់បង្ហោះផ្កាយរណប ចូលទៅគន្លងតារាវិថី និងថ្លៃថែទាំផ្កាយរណបជាដើម។ មិនតែប៉ុណ្ណោះសូម្បីតែឧបករណ៍ទទួលសេវាអ៊ីនធឺណិត ពីផ្កាយរណបក៏មានតម្លៃថ្លៃផងដែរ ព្រោះអ្នកប្រើត្រូវការឧបករណ៍ទទួលសេវា និងឧបករណ៍ផ្សេងទៀតដើម្បីប្រើប្រាស់អ៊ីនធឺណិតបាន ។

ផ្កាយរណបសម្រាប់ចែកចាយអ៊ីនធឺណិត

ឧបករណ៍ទទួលសេវាពីអ៊ីនធឺណិតផ្កាយរណប
សរុបទៅអ៊ីនធឺណិត ដែលយើងប្រើប្រាស់លើភពផែនដី និងអ៊ីនធឺណិតផ្កាយរណប ដែលមានចម្ងាយឆ្ងាយពីភពផែន ហាក់មិនខុសគ្នាប៉ុន្មាននោះទេ គេបង្កើតវាមកគឺអាស្រ័យ ទៅតាមតម្រូវការ និងឧបសគ្គដែលមនុស្សជួបប្រទះតែប៉ុណ្ណោះ។
ប៉ុន្ដែបច្ចុប្បន្នអ៊ីនធឺណិតផ្កាយរណប ចាប់ផ្ដើមមានល្បឿនប្រសើរឡើង ដោយមានអ្នកស្រាវជ្រាវអភិវឌ្ឍ ជាច្រើនព្យាយាមបាញ់បង្ហោះផ្កាយរណប ចូលក្នុងចម្ងាយកៀក នឹងភពផែនដី ដូចដែល ។ ដើម្បីលម្អិតពីវាបន្ថែមទៀត យើងនឹងបង្ហាញនៅលេខក្រោយៗទៀត ៕
