បច្ចេកវិទ្យា

ប្រធានទីភ្នាក់ងារអវកាស របស់រុស្ស៊ី ព្រមានអំពីសង្គ្រាមផ្កាយ

បរទេស៖ ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ី លោក Roscosmos បានព្រមានទៅពួក Hacker ដែលប៉ុនប៉ងបង្អាក់ប្រតិបត្តិការ ផ្កាយរណបរបស់ប្រទេសរុស្ស៊ី ដែលសកម្មភាពរបស់ពួកគេ អាចត្រូវបានវែកញែកថាជា “ហេតុនៃសង្គ្រាម (casus belli) នោះគឺជាព្រឹត្តិការណ៍ ដែលបង្ហាញពីភាពត្រឹមត្រូវនៃសង្គ្រាម” ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់លោក Dmitry Rogozin បានកើតឡើងភ្លាមៗ បន្ទាប់ពីការវាយប្រហារតាមអ៊ីនធឺណិត លើមជ្ឈមណ្ឌលគ្រប់គ្រងបេសកកម្ម RKA របស់រុស្ស៊ី។ ថ្លែងទៅកាន់ប៉ុស្តិ៍ព័ត៌មាន Rossiya 24 របស់រុស្ស៊ីកាលពីថ្ងៃពុធ មន្ត្រីរូបនេះបាននិយាយថា “អ្នកដែលប៉ុនប៉ងធ្វើរឿងនេះ” គួរតែដឹងថា “វាជាឧក្រិដ្ឋកម្ម ដែលទាមទារឱ្យមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ” ។

លោក Rogozin បានបន្តសង្កត់ធ្ងន់ថា ការរំខានទៅលើប្រតិបត្តិការនៃ “កងកម្លាំងអវកាសរបស់ប្រទេសណាមួយ គឺជាអ្វីដែលគេហៅថា ហេតុនៃសង្គ្រាម ដែលជាពាក្យឡាតាំង ប្រើដើម្បីពិពណ៌នាអំពីព្រឹត្តិការណ៍ ដែលនាំទៅដល់ឬបង្ហាញពីភាពត្រឹមត្រូវ នៃការចាប់ផ្តើមនៃសង្រ្គាម៕ ប្រែសម្រួលៈ ណៃ តុលា

Most Popular

To Top