បច្ចេកវិទ្យា

សោកស្តាយបំផុត! ឡានទំនើបជិត ៤ពាន់គ្រឿង​ កប់ចោលនៅបាតសមុទ្រ

ជារឿង​ដ៏គួរឱ្យសោកស្តាយបំផុត​ ដែល​រថយន្តទំនើប​ជិត ៤ពាន់គ្រឿង ​ត្រូវបាន​ធ្លាក់ចូល​ទៅ​បាតសមុទ្រ បន្ទាប់ពីកប៉ាល់ ​ដឹក​រថយន្ត​ទាំងនេះ បាន​ផ្ទុះឆេះ។

កប៉ាល់​នេះ មានឈ្មោះថា Felicity Ace បានផ្ទុះឆេះ​នៅ​មហាសមុទ្រ​អាត្លង់ទិច ក្នុងអំឡុងដំណើរ​ពី​ប្រទេសអាល្លឺម៉ង់ ទៅកាន់សហរដ្ឋអាមេរិក កាលពីថ្ងៃទី១៦កុម្ភៈកន្លងទៅ ហើយក៏បានលិចចូលសមុទ្រនៅ២សប្តាហ៍បន្ទាប់ ។ តែយ៉ាងណា ចំពោះ​ក្រុមនាវិក គឺបាន​ជម្លៀសខ្លួនចេញដោយសុវត្ថិភាព ។ ឯមូលហេតុ​នៃការឆេះ មិនទាន់ដឹងច្បាស់នៅឡើយ។

កប៉ាល់ Felicity Ace បានដឹករថយន្ត​ប្រភេទប្រើសាំង និង​អគ្គិសនី របស់​ក្រុមហ៊ុន Porsches, Bentleys, Volkswagen និង Lamborghinis ព្រមទាំង​រថយន្ត​ប្រណិតដទៃទៀត។

ក្រុមហ៊ុន Volkswagen ឱ្យដឹងថា ការខូចខាតរថយន្ត​នេះ គឺ​ជាបន្ទុក​របស់​ក្រុមហ៊ុនធានារ៉ាប់រង ដែលនឹង​​ចំណាយប្រមាណ ១៥៥លានដុល្លារ។ ចំណែក Bently បញ្ជាក់ថា នៅលើកប៉ាល់នោះ គឺមានរថយន្តរបស់​ខ្លួន​ចំនួន ១៨៩គ្រឿង និង Porsche មាន​ចំនួន ១១០០គ្រឿង៕

Most Popular

To Top