បច្ចេកវិទ្យា

វេបសាយរឿងកូនជ្រូក Pornhub បិទមិនឱ្យអ្នករស់នៅ ក្នុងប្រទេសរុស្សី ចូលមើលបាន

វេបសាយរឿង អាសអាភាសដ៏ល្បីល្បាញបំផុត នៅលើពិភពលោក Pornhub បានបិទវេបសាយរបស់ខ្លួន នៅក្នុងប្រទេសរុស្សី ។ នេះមានន័យថា អ្នករស់នៅក្នុង ប្រទេសរុស្សី លែងអាចចូលមើលរឿងកូនជ្រូក នៅក្នុងវេបសាយ Pornhub បានទៀតហើយ។

នៅពេលអ្នកប្រើប្រាស់ព្យាយាម ចូលទៅកាន់វេបសាយ អាសអាភាសដ៏ពេញនិយមមួយនេះ បែរជាលោតបង្ហាញទង់ជាតិអ៊ុយក្រែន ជំនួសឱ្យវីដេអូអាសអាភាស ដែលពួកគេចង់មើល។

លើសពីនេះ ពលរដ្ឋរុស្សីដែលចុចចូលមើលវេបសាយ Pornhubនេះ ក៏ឃើញនូវការអំពាវនាវ ឱ្យគាំទ្រប្រជាជនអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំង នឹងការឈ្លានពានរបស់រុស្ស៊ីផងដែរ៕

Most Popular

To Top