បច្ចេកវិទ្យា

សេវាកម្មប្លុក Netflix និងTikTok ផ្អាកសេវាកម្មរបស់ពួកគេ នៅប្រទេសរុស្ស៊ីជាផ្លូវការ

LOS ANGELES៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុន Netflix និង TikTok បានផ្អាកសេវាកម្មរបស់ពួកគេភាគច្រើន នៅក្នុងប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យ ខណៈរដ្ឋាភិបាលបានបង្រ្កាប នូវអ្វីដែលមនុស្ស និងប្រព័ន្ធផ្សព្វផ្សាយ អាចនិយាយអំពីសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

ការទាញកម្មវិធីជំនួយ លើការកម្សាន្តតាមអ៊ីនធើណេត និងព័ត៌មានអាចធ្វើឲ្យប្រទេស និងប្រជាជនរបស់ខ្លួន នៅដាច់ពីគេបន្ថែមទៀត បន្ទាប់ពីអាជីវកម្មចម្រុះជាតិសាសន៍ កាន់តែច្រើនឡើង បានកាត់ផ្តាច់ប្រទេសរុស្ស៊ី ពីសេវាកម្មហិរញ្ញវត្ថុសំខាន់ៗ បច្ចេកវិទ្យា និងផលិតផលប្រើប្រាស់ផ្សេងៗ ជាការឆ្លើយតប ទៅនឹងទណ្ឌកម្មសេដ្ឋកិច្ច របស់លោកខាងលិច និងកំហឹងពិភពលោកជុំវិញ ការឈ្លានពានអ៊ុយក្រែន។

ក្រុមហ៊ុនកាតឥណទានអាមេរិក Visa, Mastercard និង American Express ទាំងអស់បាននិយាយកាលពីចុងសប្តាហ៍ថា ពួកគេនឹងកាត់បន្ថយសេវាកម្ម នៅក្នុងប្រទេសរុស្ស៊ី។ Samsung Electronics របស់ប្រទេសកូរ៉េខាងត្បូង ជាអ្នកផ្គត់ផ្គង់ឈានមុខគេ ទាំងស្មាតហ្វូន និងបន្ទះឈីបកុំព្យូទ័រ បាននិយាយថា ខ្លួននឹងបញ្ឈប់ការនាំចេញ ផលិតផលទៅកាន់ប្រទេស ដោយចូលរួមជាមួយ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ផ្សេងទៀតដូចជា Apple Microsoft Intel និង Dell ។

ហើយក្រុមហ៊ុនគណនេយ្យធំៗ ចំនួន២បាននិយាយថា ពួកគេកំពុងកាត់ទំនាក់ទំនង ជាមួយប្រទេសនេះ។ KPMG និង PricewaterhouseCoopers ទាំង២ពួកគេនឹងបញ្ចប់ ទំនាក់ទំនងរបស់ពួកគេ ជាមួយក្រុមហ៊ុនសមាជិក មានមូលដ្ឋាន នៅប្រទេសរុស្ស៊ីរបស់ពួកគេ ដែលក្រុមហ៊ុននីមួយៗ មានបុគ្គលិករាប់ពាន់នាក់៕ ដោយ៖លី ភីលីព

Most Popular

To Top