បច្ចេកវិទ្យា

ក្រុមហ៊ុន Microsoft នឹងផ្អាកការលក់ និងសេវាកម្មទាំងអស់ នៅក្នុងប្រទេសរុស្ស៊ី

អាមេរិក៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft បាននិយាយថា យើងមានការរន្ធត់ ខឹងសម្បារ និងសោកស្ដាយចំពោះរូបភាព និងព័ត៌មានដែលកើតចេញ ពីសង្រ្គាមនៅអ៊ុយក្រែន ហើយថ្កោលទោសការឈ្លានពាន ដែលមិនសមហេតុផល មិនញុះញង់ និងខុសច្បាប់នេះដោយរុស្ស៊ី យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ។

ក្រុមហ៊ុន Microsoft បានប្រកាសថា ខ្លួនកំពុងផ្អាកការលក់ថ្មីទាំងអស់ នៃផលិតផល និងសេវាកម្មរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Microsoft បានបន្តថា ទិដ្ឋភាពជាច្រើន នៃអាជីវកម្មរបស់យើងត្រូវបានបញ្ឈប់ ដោយអនុលោមតាមការដាក់ទណ្ឌកម្ម របស់រដ្ឋាភិបាលលើប្រទេសរុស្ស៊ី ហើយថា វាកំពុងធ្វើការនៅក្នុងការ ចាក់សោរជាមួយរដ្ឋាភិបាល នៃសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស។

ការសម្រេចចិត្តរបស់ក្រុមហ៊ុន Microsoft បន្ទាប់ពីឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Mykhailo Federov បានសរសេរសំបុត្រមួយច្បាប់ ទៅកាន់ Xbox និង PlayStation ដើម្បីរារាំងអ្នកលេងហ្គេមរុស្ស៊ី និងបេឡារុស្ស ដើម្បីដាក់សម្ពាធលើវិមានក្រឹមឡាំង។
វាមិនច្បាស់ថាឥទ្ធិពល នៃការហាមឃាត់ការលក់ផលិតផល និងសេវាកម្មថ្មីនឹងមានអ្វីខ្លះសម្រាប់សេវាកម្ម ដែលកំពុងដំណើរការនៅ ក្នុងប្រទេសរុស្ស៊ីដូចជា Xbox Live ជាដើម។

លោក Brad Smith ជាប្រធានរបស់ក្រុមហ៊ុនបាននិយាយថា ក្រុមហ៊ុនបាននឹងកំពុងបន្តស្វែងរក និងផ្តល់យោបល់ដល់រដ្ឋាភិបាលអ៊ុយក្រែន អំពីការវាយប្រហារតាមអ៊ីនធើណេត ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់ប្រទេស៕ ដោយ៖លី ភីលីព

Most Popular

To Top