រុស្ស៊ី ៖ ភ្នាក់ងាររុស្ស៊ី ត្រូវបានចោទប្រកាន់ថា ការបង្ហាញខ្លួន នៅផ្ទះរបស់នាយកប្រតិបត្តិ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស អាមេរិក Google នៅទីក្រុងមូស្គូ ដើម្បីរារាំងកម្មវិធីមួយ ត្រូវបានប្រើប្រាស់ ដោយគូប្រជែងដ៏ធំបំផុត របស់ ប្រធានាធិបតីរុស្ស៊ី ជាផ្នែក នៃផែនការ របស់លោក វ្ល៉ាឌីមៀ ពូទីន ចំពោះបិទការរិះគន់ ផ្ទៃក្នុង ណាមួយ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។
នេះបើយោងតាមកាសែត Washington Post បានរាយការណ៍ដកសម្តីមន្ត្រី Google និយាយថា ភ្នាក់ងារ FSB ត្រូវបានសន្មត់ថា បានផ្តល់បញ្ជា ដល់នាយកប្រតិបត្តិរបស់ Google ស្ត្រីឲ្យដកកម្មវិធីនេះ ចោល ក្នុងរយៈពេល ២៤ ម៉ោង ឬត្រូវជាប់គុក នៃយុទ្ធនាការបំភិតបំភ័យ ដែលមិនធ្លាប់ មានកាលពីឆ្នាំមុន ។ បន្ទាប់ពីក្រុមហ៊ុនបច្ចេក វិទ្យាយក្សនេះ បានផ្លាស់ប្តូរនាយកប្រតិបត្តិ ទៅបន្ទប់សណ្ឋាគារ ក្រោមឈ្មោះក្លែងក្លាយ ភ្នាក់ងារដដែល បានមកសួរសុខទុក្ខនាងម្តងទៀត ដើម្បីប្រាប់ពួកគេថា ពួកគេនៅតែចង់ឲ្យកម្មវិធី នេះធ្លាក់ចុះ ។
ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ កម្មវិធី Smart Voting ជាកម្មវិធីដែលបង្កើតឡើង ដោយគូប្រជែង លោកពូទីន លោក Alexi Navalny ធ្វើឲ្យជនជាតិរុស្ស៊ី ចុះឈ្មោះបោះឆ្នោត ប្រឆាំងនឹងលោក ពូទីនត្រូវបានដកចេញ ពីទាំង Apple និង Google app store ។ កាសែត Post ត្រូវបានគេប្រាប់ថា បុគ្គលិក Apple នៅទីក្រុងម៉ូស្គូបានទទួលការ គំរាមកំហែងស្រដៀងគ្នាពី FSB ដែលជា អ្នកស្នងតំណែង របស់ KGB ។
ឈ្មោះ និងសញ្ជាតិរបស់បុគ្គលិកទាំង២ សម្រាប់ ក្រុមហ៊ុន ដែលមានមូលដ្ឋាន នៅសហរដ្ឋអាមេរិក មិនត្រូវបានគេបង្ហាញ ឲ្យដឹងឡើយ ។ ចាប់តាំងពីការឈ្លានពាន របស់រុស្ស៊ីមកអ៊ុយក្រែន បានចាប់ផ្តើមនាខែកុម្ភៈ Google និងក្រុមហ៊ុនបច្ចេកវិទ្យា ជាច្រើនទៀត បាននិយាយថា ពួកគេនឹងឈប់ធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ី ៕ ដោយ៖លី ភីលីព