អាមេរិក ៖ ស្ថាបនិកក្រុមហ៊ុន លោក Elon Musk បាននិយាយ នៅសប្តាហ៍នេះថា ខ្លួនបានស៊ូទ្រាំ នឹងសម្ពាធអតិផរណាថ្មីៗ ដ៏សំខាន់នៅក្នុង តម្លៃវត្ថុធាតុដើម និង ការដឹកជញ្ជូន ដោយសារការឈ្លានពាន របស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន ជំរុញឲ្យតម្លៃទំនិញសំខាន់ៗ យោងតាមការចេញ ផ្សាយពីគេហទំព័រជប៉ុនធូដេ ។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានដាក់តម្លៃ របស់ខ្លួននៅសហរដ្ឋអាមេរិក និងចិនជាលើកទី២ ក្នុងរយៈពេលតិច ជាងមួយសប្តាហ៍ បន្ទាប់ពីប្រធានក្រុមហ៊ុន លោក Elon Musk បានត្អូញត្អែរពីការកើនឡើងថ្លៃដើម ។ តម្លៃវត្ថុ ធាតុដើម បានកើនឡើង បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី លើអ៊ុយក្រែន រួមទាំងលោហធាតុផ្សេងៗ ដែលប្រើសម្រាប់ ផលិតរថយន្ត និងជាពិសេស សារធាតុនីកែល ជាធាតុបញ្ចូលដ៏សំខាន់ សម្រាប់អាគុយ រថយន្តអគ្គិសនី ។
វាបន្ថែមទៅលើបញ្ហាផ្គត់ផ្គង់ ប្រឈមមុខនឹងក្រុមហ៊ុន ផលិតរថយន្ត រួមទាំងក្រុមហ៊ុន Tesla បានគ្រប់គ្រងការផលិតឡើងវិញ ក្នុងប៉ុន្មានខែថ្មីៗនេះ ដោយសារតែកង្វះខាតជាសកល នៃសារធាតុបន្ទះឈីប ។ លោក Musk បានបង្ហោះសារ នៅដើមសប្តាហ៍នេះថា ទាំងក្រុមហ៊ុន Tesla និង SpaceX ជាអាជីវកម្មរ៉ុក្កែត អវកាសរបស់លោក បានស៊ូទ្រាំនឹងសម្ពាធ អតិផរណាថ្មីៗ ដ៏សំខាន់សម្រាប់ វត្ថុធាតុដើម និងភស្តុភារ ។
លោកបានបន្ថែមថា យើងមិននៅម្នាក់ឯងទេ ហើយបានផ្សាយឡើងវិញ នូវអត្ថបទព័ត៌មានអំពីតម្លៃ ទំនិញកើនឡើង ដោយសារតែសង្គ្រាម នៅអ៊ុយក្រែន។ Tesla បានដំឡើង តម្លៃ កាលពីថ្ងៃអង្គារ សម្រាប់ម៉ូដែល ទាំងអស់ របស់ខ្លួននៅសហរដ្ឋអាមេរិកពី ៥ ភាគរយទៅ ១0ភាគរយ គេហទំព័រ របស់ខ្លួន បានបង្ហាញ ។ សម្រាប់នៅប្រទេសចិន វាបានដាក់តម្លៃផលិតផល Model 3 និង Model Y ផលិតក្នុងស្រុកមួយចំនួន ប្រហែល ៥ភាគរយ ៕ដោយ៖លី ភីលីព