បច្ចេកវិទ្យា

ក្រុមហ៊ុន BMW និងក្រុមហ៊ុន VW ព្រមានពីកង្វះខាត ពីអ្នកផ្គត់ផ្គង់ ផ្នែកនៅអ៊ុយក្រែន

ទីក្រុងឡុងដ៍ ៖ ក្រុមហ៊ុន BMW និង Volkswagen បានព្រមានក្នុងសប្តាហ៍នេះថា ការឈ្លានពាន របស់ប្រទេសរុស្ស៊ី មកលើប្រទេសអ៊ុយក្រែន កំពុងបណ្តាលឲ្យមានការខ្វះខាត នូវសមាសធាតុសំខាន់ៗមួយចំនួន ដែលបង្ខំឲ្យពួកគេកាត់បន្ថយការ ផលិតរថយន្តនៅអឺរ៉ុប យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ក្រុមហ៊ុនផលិត រថយន្ត អាល្លឺម៉ង់ ទាំងពីរបាននិយាយថា សង្គ្រាមកំពុងមានផលប៉ះពាល់ អវិជ្ជមានលើខ្សែសង្វាក់ផ្គត់ផ្គង់ រថយន្តត្រូវបានវាយលុក ដោយ កង្វះ ខាតឧបករណ៍ សរធាតុដើមរួចហើយ ។ ក្រុមហ៊ុន BMW បាននិយាយ ថា ការជាប់គាំង ចំពោះអ្នកផ្គត់ផ្គង់របស់ខ្លួន ក្នុងប្រទេសអ៊ុយក្រែន បានបង្ខំ ឲ្យក្រុមហ៊ុនផលិត រថយន្តកែតម្រូវ ឬរំខានដល់ការផលិត នៅរោងចក្រមួយចំនួន ទំនងជាមានផលប៉ះពាល់អវិជ្ជមាន លើតួលេខនៃការលក់រថយន្ត ។

លោក Maximilian Schoeberl នាយកផ្នែកកិច្ចការ សាជីវកម្មរបស់ BMW បាននិយាយលើបណ្តាញផ្សព្វផ្សាយមួយថា ពិតណាស់ អ៊ុយក្រែន គឺជាផ្ទះរបស់អ្នកផ្គត់ផ្គង់ ជាច្រើន ដូច្នេះហើយយើងក៏ នឹងត្រូវប្រឈមមុខនឹងការ រំខានផលិតកម្ម និងការរំខានការផ្គត់ផ្គង់ សម្រាប់សមាសធាតុសំខាន់ៗ។ នាយកប្រតិបត្តិ នៃក្រុមហ៊ុនទាំង២ បាននិយាយថា ខ្សែភ្លើងដែលចង និងរៀបចំខ្សែ ឬខ្សែ គឺខ្វះខាតដោយសារ តែអ្នកផ្គត់ផ្គង់ សំខាន់របស់ពួកគេ ស្ថិតនៅភាគខាងលិចអ៊ុយក្រែន ។

ក្រុមហ៊ុន BMW បាននិយាយថា សង្រ្គាមបានបង្ខំអ្នកផ្គត់ផ្គង់ របស់ខ្លួនឲ្យកាត់បន្ថយ ឬផ្អាកការផលិត ខ្សែបង្ខំ ឲ្យក្រុមហ៊ុន ផលិត រថយន្តកាត់បន្ថយ ទិន្នផលផ្ទាល់ខ្លួន។ ក្រុមហ៊ុនបានបន្តថា ខ្លួនកំពុងបន្តផលិតនៅរោងចក្រ ចំនួន២ ក្នុងប្រទេសអាល្លឺម៉ង់ ក្នុងសប្តាហ៍នេះ ខណៈរោងចក្រ Mini របស់ខ្លួននៅទីក្រុង Oxford ប្រទេសអង់គ្លេស ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមឡើងវិញ នៅសប្តាហ៍ក្រោយ៕ដោយ៖លី ភីលីព

Most Popular

To Top