តុលាការកំពូល នៃប្រទេសប្រេស៊ីល បានចេញសេចក្តីប្រកាសសម្រេចជាផ្លូវការ នូវការបិទសេវាកម្ម នៃកម្មវិធី Telegram កាលពីថ្ងៃទី ១៩ មីនា។ កម្មវិធីនេះបង្កើតឡើងដំបូងឆ្នាំ ២០១៣ ដោយសហគ្រិនបច្ចេកវិទ្យាជនជាតិរុស្ស៊ី ។
Telegram នៅប្រេស៊ីល មានអ្នកដោនឡូត ច្រើន ជាង 55% ចំពោះមូលហេតុ នៃការបិទលែងឲ្យដំណើការ ដោយហេតុថា កម្មវិធីមួយនេះនៅប្រេស៊ីលជាបណ្ដុំផ្ទុកព័ត៌មានក្លែងក្លាយ ព័ត៌មានបន្លំបោកប្រាស់បង្កជាហានិភ័យ និងករណីរកឃើញថា ពួកគេ[Telegram] មិនគោរពចំពោះច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងបង្កជាផលប៉ះពាល់ដល់សន្តិសុខជាតិ នៃប្រទេសប្រេស៊ីល ។
ចំពោះមហាជននៅប្រេស៊ីលចូលចិត្តប្រើ App មួយនេះណាស់។ តួលេខបង្ហាញថា ចំនួនអ្នកដោនឡូតវាច្រើនជាង ៥៥% ឯណោះក្នុងឆ្នាំ ២០២១ ឥឡូវនេះមិនអាចចូលទៅប្រើ Telegram បានទៀតឡើយ។ ពួកគេក៏កំពុងរិះគន់យ៉ាងចាស់ដៃលើការសម្រេចចិត្តរបស់លោក Alexandre de Moraes ដែលជារដ្ឋមន្ត្រីក្រសួងយុត្តិធម៍ខាងលើ ដោយពួកគេលើកឡើងភ្ជាប់នឹងបញ្ហានយោបាយ ។ ខណៈដែលលោក Pavel Durov គឺជាស្ថាបនិក Telegram ក៏បានចេញមុខបកស្រាយ ដោយបង្ហោះសារ សូមការយោគយល់ អធ្យាស្រ័យចំពោះកំហុស អចេតនាដែលកើតឡើង និងសន្យាពង្រឹងសុវត្តិភាពឡើងវិញ ប៉ុន្តែការសម្រេចចិត្តដោយឯកឯង ពីសំណាក់រដ្ឋមន្ត្រីខាងលើ បានចេញជាផ្លូវការទៅហើយ ៕
លោក Alexandre de Moraes រដ្ឋមន្ត្រីក្រសួងយុត្តិធម៍
លោក Pavel Durov គឺជាស្ថាបនិក Telegram