បច្ចេកវិទ្យា

ក្រុមហ៊ុន GM ទិញយកភាគហ៊ុន ២.១ ពាន់លានដុល្លារ របស់ SoftBank សម្រាប់រថយន្តស្វយ័ត Cruise

ញូវយ៉ក ៖ ក្រុមហ៊ុនផលិត រថយន្តអាមេរិក General Motors និយាយថា ខ្លួនកំពុងទិញយកភាគហ៊ុនតម្លៃ ២.១ ពាន់លានដុល្លារ របស់ក្រុមហ៊ុន SoftBank សម្រាប់ការបណ្តាក់ទុក រថយន្តបើកបរដោយខ្លួនឯង Cruise របស់ខ្លួន ដើម្បីប្រកួតប្រជែងទីផ្សារ បើកបរដោយខ្លួនឯង នាពេលបច្ចុប្បន្ននេះ ។

លើសពីនេះទៀត ក្រុមហ៊ុន GM នឹងដាក់ទុនវិនិយោគចំនួនតម្លៃ ១.៣៥ ពាន់លានដុល្លារ ផ្សេងទៀត ដើម្បីគ្របដណ្តប់ការ ប្តេជ្ញាចិត្តបានធ្វើឡើងកាលឆ្នាំ ២0១៨ ដោយ Vision Fund of SoftBank ដែលជាក្រុមហ៊ុនទូរគមនាគមន៍ យក្ស របស់ជប៉ុន ។ ក្រុមហ៊ុន Detroit បានបង្កើនការវិនិយោគ របស់ខ្លួនលើបច្ចេកវិទ្យាស្វយ័ត និងការកសាង សមត្ថភាព រថយន្តអគ្គិសនី ខណៈខ្លួនសម្លឹង មើលការទប់ស្កាត់ ការបំភាយឧស្ម័ន និងចូលរួមក្នុងការប្រកួត ប្រជែងបច្ចេកវិទ្យា ជាមួយក្រុមហ៊ុន Tesla និងក្រុមហ៊ុនបណ្តាក់ទុនបើកបរ ដោយខ្លួនឯងផ្សេងទៀត ។

Cruise កាលពីខែមុនបានបើកទំព័រចុះឈ្មោះ ដើម្បីអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ជិះដោយគ្មានអ្នកបើកបរ។ GM បាននិយាយសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Cruise បានធ្វើឲ្យរថយន្តបើកបរ ដោយខ្លួនឯងក្លាយជាការពិត និងជាអ្នកដឹកនាំ នៅលើផ្លូវឆ្ពោះទៅរកការ ចែករម្លែកការជិះស្វ័យភាពពាណិជ្ជកម្ម និងការដឹកជញ្ជូន ដែលបង្កើតតម្លៃដ៏សំខាន់ សម្រាប់ទាំងម្ចាស់ភាគហ៊ុន GM និងភាគទុនិកភាគតិចរបស់ Cruise ។

ក្រុមហ៊ុន GM បានទិញក្រុមហ៊ុន Cruise Automation ក្នុងឆ្នាំ 20១៧ ត្រូវបានបំបែកជាក្រុមហ៊ុន ដាច់ដោយឡែកកាល ខែឧសភា ឆ្នាំ ២0១៨ ។ ក្រុមហ៊ុន GM គឺជាអ្នកវិនិយោគដ៏សំខាន់ ក្នុងការបណ្តាក់ទុននេះ ត្រូវបានគាំទ្រ ដោយ Microsoft, Honda និង Walmart ផងដែរ ។
កាលពីចុងឆ្នាំមុន ក្រុមហ៊ុនបានប្រកាសពីផែនការ ជំរុញការវិនិយោគលើបច្ចេកវិទ្យា រថយន្តអគ្គិសនី និងស្វ័យប្រវត្តិពី ៧ ពាន់លានដុល្លារដល់ ២៧ ពាន់លានដុល្លាររហូតដល់ឆ្នាំ ២0២៥ ។ ប្រធានក្រុមហ៊ុន GM លោក Mary Barra បាននិយាយថា គោលដៅមួយ ដើម្បីឲ្យមានពិភពលោក ដែលគ្មានការគាំង គ្មានការបំភាយឧស្ម័ន និង គ្មានការកកស្ទះ ៕ ដោយ៖លី ភីលីព

Most Popular

To Top