រថយន្ត BMW i3 eDrive35L គឺជារថយន្តអគ្គិសនីមួយដែលផលិតជាពិសេស សម្រាប់អតិថិជនក្នុងប្រទេសចិន ដែលវានឹងបង្ហាញខ្លួនផ្លូវការ នៅក្នុងខែឧសភាខាងមុខនេះហើយ។

ការឌីហ្សាញរថយន្តនេះ គឺខុសពីស៊េរីធម្មតា ដោយបំពាក់ចង្កៀងថ្មី កាងថ្មី និងប៉ាណារាងជាតម្រងនោម ដែលជាអត្តសញ្ញាណរបស់ BMW។
BMW i3 eDrive35L បំពាក់ម៉ូទ័រអគ្គិសនី eDrive ជំនាន់ទី៥ ដែលបច្ចុប្បន្នកំពុងបំពាក់នៅលើ iX3, i4 និង iX ដែលផលិតបានកម្លាំង ២៨២សេះ និងកម្លាំងរមួល ៤០០ញ៉ូតុនម៉ែត្រ ជាន់ស្ទុះពីល្បឿ ០ ដល់ ១០០គីឡូម៉ែត្រ ប្រើពេលប្រហែល ៦,២វិនាទី។

ចំណែកអាគុយរបស់វាទំហំ ៧០,៣គីឡូវ៉ាត់ម៉ោង ដោយពេលសាកពេញអាចបើកដល់ល្បឿន ៥២៦គីឡូម៉ែត្រ។ វាគំាទ្រជាមួយដុំសាកលឿន ដែលអាចសាកពី ១០ ទៅ ៨០% ប្រើពេលប្រហែល ៣៥នាទី ឬសាក១០នាទី អាចបន្តដំណើរបានចម្ងាយ ៩៧គីឡូម៉ែត្រ៕ ប្រភព៖http://Sabay


