តូក្យូ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា ក្រសួងឧស្សាហកម្ម របស់ប្រទេសជប៉ុន មានបំណងធានាឲ្យបាននូវការផ្គត់ផ្គង់ ឧស្ម័នកម្រ ចាំបាច់សម្រាប់ការផលិតបន្ទះឈីប ព្រោះការផ្គត់ផ្គង់ ពីក្រុមហ៊ុននាំចេញធំ របស់អ៊ុយក្រែន អាចនឹងត្រូវបានរំខាន ដោយការឈ្លានពានរបស់រុស្ស៊ី ហើយបញ្ហាផ្គត់ផ្គង់បន្ទះឈីប នៅតែជាបញ្ហាចម្បង។
មន្ត្រីនៃក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម បាននិយាយក្នុងកិច្ចប្រជុំគណៈកម្មាការថា ខ្លួនស្វែងរកវិធានការដើម្បីលើកទឹកចិត្ត ក្រុមហ៊ុនផលិត ក្នុងស្រុកឲ្យបង្កើនសមត្ថភាព ផលិតឧស្ម័នទាំងនោះ និងជំរុញកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃទៀត ដើម្បីបង្កើនខ្សែសង្វាក់ផ្គត់ផ្គង់នៅឆ្នាំ២0២៥។ ប្រទេសជប៉ុនបានពិនិត្យមើល ការរំខានការផ្គត់ផ្គង់ដែលមានសក្តានុពល នៃឧស្ម័ននណេអុង ឧស្ម័នគ្រិបតុង និងឧស្ម័នសេណុងពីអ៊ុយក្រែន និងតំបន់ជុំវិញបន្ទាប់ ពីការលុកលុយរបស់រុស្ស៊ី ខណៈខ្លួនព្យាយាមបង្កើន ការផលិតបន្ទះឈីប នៅផ្ទះបន្ទាប់ពីកង្វះការផ្គត់ផ្គង់សកលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។
ឧស្ម័នទាំងនេះ ត្រូវបានប្រើប្រាស់ ក្នុងឡាស៊ែរ សម្រាប់ការឆ្លាក់លំនាំ។
នេះបើយោងតាមក្រសួងថា ប្រទេសជប៉ុនដែលខ្វះខាត ធនធានពឹងផ្អែកលើប្រហែល ៦ភាគរយ នៃការនាំចូលសរុបនៃឧស្ម័ន ដ៏កម្រពីអ៊ុយក្រែន និងតំបន់ជុំវិញដែលផ្តល់ប្រហែល ៦0 ភាគរយនៃការផ្គត់ផ្គង់សកលកាលឆ្នាំ ២0១៥។ ដោយសារសារធាតុផ្សំត្រូវបានប្រើក្នុងវិស័យជាច្រើន ហើយជារឿយៗត្រូវបានចាត់ទុកថា ជាខួរក្បាលនៃឧស្សាហកម្ម វាត្រូវបានចាត់ទុកថា មានសារសំខាន់ នៃការបង្កើតប្រព័ន្ធផ្គត់ផ្គង់ ដែលមានស្ថេរភាព ពីទស្សនៈសុវត្ថិភាព៕
ដោយ៖លីភីលីព