ចិន ៖ នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា ឥឡូវនេះអ្នកវិទ្យាសាស្ត្រ មកពីវិទ្យាស្ថាន បច្ចេកវិទ្យាប៉េកាំង បានបង្ហាញសត្វមនុស្ស យន្តចុងក្រោយបង្អស់ គឺ សត្វកណ្តុរ បន្ទាប់ពីពួកគេបានបង្កើតត្រី ទៅឆ្កែយន្តដោយកំណែមនុស្ស យន្តរបស់សត្វជាច្រើន ត្រូវបានបង្កើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ។

សត្វកណ្ដុរជើងបួន ហៅថា SQuRo គឺជាសត្វកណ្ដុរតូចជើង ៤អាចអង្គុយ ឈរ ដើរ វារ និងបង្វិលដូចកណ្តុរពិតៗ ហើយថែមទាំង អាចផ្ទុកបន្ទុកស្មើនឹង៩១ ភាគរយ នៃទម្ងន់របស់វាផ្ទាល់ ។ ក្រុមសង្ឃឹមថា SQuRo អាចមាន ប្រយោជន៍ សម្រាប់ការលូនតាមចន្លោះតូចចង្អៀត ក្នុងអំឡុងពេលបេសកកម្មស្វែងរក និងជួយសង្គ្រោះ ។
យោងតាមក្រុមអ្នកស្រាវជ្រាវថា សត្វកណ្តុរបានក្លាយជាការបំផុស គំនិតដ៏សំខាន់សម្រាប់អ្នកអភិវឌ្ឍន៍ជាច្រើន នៅពេលនិយាយ អំពីមនុស្សយន្ត។ ក្រុមការងារបានពន្យល់ថា សត្វកណ្តុររស់ នៅក្នុងរូងភ្នំបានទាក់ទាញ ការយកចិត្តទុកដាក់យ៉ាងច្រើន ដោយសារភាពរហ័សរហួន និងការសម្របខ្លួន ដែលមិនអាចប្រៀបផ្ទឹម បានរបស់ពួកគេ។ ដោយការកិច្ចខិតខំប្រឹងប្រែង ជាច្រើនត្រូវបានធ្វើឡើង ដោយព្យាយាមធ្វើត្រាប់តាម រូបសណ្ឋាន ឬលក្ខណៈចលនារបស់សត្វកណ្តុរ ។

សត្វកណ្ដុរមានភាពប៉ិនប្រសប់ ក្នុងការច្របាច់តាមចន្លោះតូចចង្អៀត ដោយសាររាងកាយស្លីមវែង និងភាពរហ័សរហួនរបស់វា ។ ដើម្បីអភិវឌ្ឍ SQuRo អ្នកស្រាវជ្រាវ បាន សិក្សាលើដងខ្លួន និងចលនា របស់សត្វកណ្តុរ បង្កើតឆ្អឹងខ្នងវែង និងអាចបត់បែនបាន ដូចសត្វពិត។ ផលិតផល ដែលបាន បញ្ចប់របស់ពួកគេអាច អនុវត្តចលនាផ្សេងៗ ដូចជា ក្រាបទៅឈរ ដើរ លូនវារ និងបង្វិល ហើយថែមទាំងអាចងើបឡើងវិញ បន្ទាប់ពីដួល៕
