បច្ចេកវិទ្យា

រូបភាពApollo 16 ត្រូវកែច្នៃឡើងវិញ​ ដើម្បីប្រារព្ធខួបលើកទី ៥0 នៃការចុះចតនៅភពព្រះច័ន្ទ រួមទាំងរូបភាពគ្រួសារ ថតលើផ្ទៃរបស់ John Young

អាមេរិក ៖ នេះបើយោងតាមការ ចេញផ្សាយពីគេហទំព័រឌៀលីម៉ែល បានប្រាប់ឲ្យដឹងថា អវកាសយានិក របស់អង្គការអវកាស ណាសា លោក John Young, Charles Duke និង Thomas Mattingly បានចុះចត នៅលើភពព្រះច័ន្ទកាលពី ៥0 ឆ្នាំមុន និងប្រារព្ធខួប នៃរូបភាពរូបតំណាង ពីការចុះចតភពព្រះច័ន្ទ ត្រូវបានកែច្នៃឡើងវិញហើយ ។

Apollo 16 គឺជាបេសកកម្ម J-missions ទី៣របស់ណាសា ដែលត្រូវបានរចនាឡើង ដើម្បីផ្តោតលើវិទ្យាសាស្រ្តជាចម្បង ជាជាងការរុករក ឬការផ្សព្វផ្សាយ ដូចបេសកកម្មមុនៗ ដោយបានបាញ់បង្ហោះនៅថ្ងៃទី ១៦ ខែមេសា ឆ្នាំ ១៩៧២ ពីមជ្ឈមណ្ឌលអវកាស Kennedy របស់ណាសាក្នុងរដ្ឋ Florida ។
ដើម្បីអបអរសាទរខួបលើកទី ៥0 នៃ Apollo 16 លោក Andy Saunders អ្នកឯកទេសផ្នែករូបភាព និងជាអ្នកនិពន្ធសៀវភៅ Apollo Remastered នាពេលខាងមុខ បានស្តារ និងកែលម្អរូបភាព ដោយប្រុងប្រយ័ត្ន ដែលថតដោយនាវិក ក្នុងអំឡុងពេលបេសកកម្ម ១១ថ្ងៃរបស់ពួកគេ ។
ក្នុងចំណោមនោះមានរូបភាពបង្ហាញ ពីជើងមេឃភពព្រះច័ន្ទ ផែនដីរះ រូបគ្រួសាររបស់អវកាសយានិក អង្គុយលើភពព្រះច័ន្ទ និងរណ្តៅ យក្សរបស់ John Young ។ សៀវភៅ Apollo Remastered នឹងត្រូវចេញផ្សាយនៅខែកញ្ញា មុនខួបលើកទី ៥0 នៃបេសកកម្មចុងក្រោយ Apollo 17 នៅខែធ្នូឆ្នាំនេះ។
លោក Charlie Duke អាយុ ៨៦ ឆ្នាំ អ្នកបើកយន្តហោះ Lunar Module នៅលើ Apollo 16 បាននិយាយអំពីរូបភាពដែលបានកែច្នៃឡើង វិញថា ពួកគេមានភាពច្បាស់លាស់ និងពិតប្រាកដណាស់ ដែលវាជាវត្ថុដ៏ល្អបំផុត បន្ទាប់សម្រាប់ការនៅទីនោះ ។ លោកនៅតែមានអនុស្សាវរីយ៍ពេញចិត្ត អំពីបេសកកម្មភពព្រះច័ន្ទរបស់លោក ដោយនិយាយថា ខ្ញុំមានន័យថា ខ្ញុំនៅលើភពព្រះច័ន្ទ ខ្ញុំមិនអាចជឿវាបានទេ សូម្បីតែថ្ងៃនេះវាជាការគិត ដ៏គួរឲ្យរំភើបមួយ ៕ដោយ៖លី ភីលីព

Most Popular

To Top