បច្ចេកវិទ្យា

លោក Elon Musk ព្រមាន ៖ ជីវិតនៅលើភពអង្គារ នឹងមានគ្រោះថ្នាក់ ចង្អៀត និងពិបាកធ្វើការ សម្រាប់អ្នកអាណា និគមដំបូង

អាមេរិក ៖ លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនអវកាស SpaceX ព្រមានថា អាណានិគមដំបូងគេ ដែលមកដល់ភពព្រះអង្គារ នឹងត្រូវមានភាពរឹងប៉ឹង និងរៀបចំខ្លួនសម្រាប់ បរិយាកាសដ៏លំបាក ចង្អៀត ព្រមទំាងការងារ លំបាកជាច្រើនទៀត នេះបើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល ។

ថ្លែងទៅកាន់ Chris Anderson ប្រធានសន្និសិទ TED លោក Musk បាននិយាយថា វានឹងមិនមានសម្រាប់អ្នកខ្សោយ បេះដូង នោះឡើយ ហើយនៅដើមដំបូងយ៉ាង ហោចណាស់នឹងមិនប្រណិតឡើយ ។ បុរសដែលមានជាងគេបំផុត លើពិភពលោក បានបញ្ចេញ សំឡេង អំពីគោលដៅរបស់លោក ក្នុងការធ្វើឲ្យមនុស្សជាតិ ក្លាយជាប្រភេទភព ជាច្រើនរួមទាំងការ អភិវឌ្ឍរ៉ុក្កែត ដើម្បីធ្វើអាណានិគម លើភពអង្គារនៅឆ្នាំ២0៥0។
លោកមិនបាន និយាយច្រើន អំពីអ្វីពាក់ព័ន្ធនោះឡើយ លើសពីការងារដើម្បីបង្កើតរ៉ុក្កែត Starship ដ៏ធំ និងគោលដៅ នៃការបញ្ជូនមនុស្សដំបូង ក្នុងទសវត្សរ៍នេះ។លោក Musk បានប្រាប់ Anderson ដោយបន្ថែមថា វានឹងមានគ្រោះថ្នាក់ ចង្អៀត ពិបាក ពិបាកធ្វើការ សម្រាប់អ្នកទស្សនាដំបូង ។

លោក Musk ប៉ាន់ប្រមាណថា សំបុត្រមួយផ្លូវទៅកាន់ ភពក្រហម នឹងត្រូវចំណាយ អស់អ្នកអាណានិគម ជំនាន់ទី ១00,000 ដុល្លារ ដែលលោកពណ៌នាថា មានតម្លៃសមរម្យសម្រាប់ មនុស្សភាគច្រើន ។ នៅពេល ប្រតិបត្តិការចាប់ផ្តើមផែនការនេះ សម្រាប់ ១,000 Starships ដោយចាប់ផ្តើមដំណើរ ការជាបណ្តុំរៀងរាល់ពីរឆ្នាំម្តង រហូតដល់ឆ្នាំ ២0៣0 និង២0៤0 នីមួយៗ មានអាណានិគម ១00 ឬច្រើនជាងនេះ ។
លោក Musk បានពន្យល់ថា នេះគឺជាកម្រិត នៃកិច្ចខិតខំប្រឹងប្រែង ដែលទាមទារដើម្បីបង្កើតអាណានិគមទ្រទ្រង់ខ្លួនឯង នៅលើភពក្រហម ។ វានឹងត្រូវបានផ្តល់មូលនិធិ ដោយមនុស្សបង់ប្រាក់ ១00,000ដុល្លារ ក្នុងម្នាក់ៗសម្រាប់សំបុត្រធ្វើដំណើរតែមួយនៅលើយានអវកាស Starship ដ៏ធំ។
Musk បានបន្តថា អ្វីដែលទាមទារ ដើម្បីទទួលបានមនុស្សគ្រប់គ្រាន់ និងទំនិញគ្រប់គ្រាន់ទៅកាន់ភពព្រះអង្គារ ដើម្បីបង្កើតទីក្រុង អាចទ្រទ្រង់ខ្លួនឯងបាន ហើយវាជាកន្លែងដែលអ្នកមានចំណុចប្រសព្វនៃមនុស្ស ចង់ទៅ ហើយអាចមានលទ្ធភាពទៅ ឬទទួលបានការឧបត្ថម្ភ ៕ដោយ៖លី ភីលីព

Most Popular

To Top