បច្ចេកវិទ្យា

ភពសុក្រ និងភពព្រហស្បតិ៍ នឹងលេចចេញជិតបុកគ្នា ក្នុងទស្សនីយភាព ដ៏កម្រ

អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា ភពសុក្រនឹងលេចឡើងត្រឹមតែ ០.២ ដឺក្រេតិចជាងអង្កត់ផ្ចិត នៃព្រះច័ន្ទពេញលេញស្ថិតនៅភាគខាងត្បូងនៃភពព្រហស្បតិ៍ នៅចុងសប្តាហ៍នេះ ត្រូវបានគេស្គាល់ថា ជាគូ ខណៈភពទំាង២ដែលភ្លឺបំផុតនៅលើមេឃ កំពុងធ្វើដំណើរឆ្ពោះទៅរកការជួបគ្នា យ៉ាងជិតស្និទ្ធនៅចុងសប្តាហ៍នេះ។

នេះបើយោងតាមគេហទំព័រតារាសាស្ត្រ EarthSky បាននិយាយថា តាមពិត ភពទាំង២នឹងមានចម្ងាយរាប់លានម៉ាយពីផែនដី ប៉ុន្តែពួកវានឹងទំនងជាជិតប៉ះទង្គិចគ្នា។អ្នកមើលមេឃនឹងមានទិដ្ឋភាពល្អបំផុតនៅពេលព្រឹកព្រលឹម មុនពេលពន្លឺនៃព្រះអាទិត្យ ហើយភពនានានឹងលេចឡើងនៅជិតគ្នា អស់រយៈពេលជាច្រើនថ្ងៃ ប្រហែលថ្ងៃទី ៣០ ខែមេសា។

នេះបើយោងតាមទស្សនាវដ្តី Astronomy Now ចេញផ្សាយថា ការភ្ជាប់របស់ភពសុក្រ និងភពព្រហតិ៍ ឈានដល់ចំណុចកំពូលនៅក្នុងផ្ទៃមេឃ របស់ចក្រភពអង់ស មុនពេលថ្ងៃរះនៅថ្ងៃអាទិត្យទី១ ខែឧសភា ។

វាបាននិយាយថា ពេលព្រឹកច្បាស់លាស់ខ្លះ នៅសប្តាហ៍ក្រោយ ឬយូរជាងនេះ អ្នកអាចមើលទិដ្ឋភាពដោយភ្នែកទទេ និងកែវយឹតមួយគូ នៅពេលភពដ៏អស្ចារ្យទាំងពីរ ខិតជិតគ្នាយ៉ាងលឿន ហើយបន្ទាប់មកដាច់ពីគ្នា ដោយមួយគូដែលនៅសល់ក្នុងរង្វង់។ ទិដ្ឋភាពនៃកែវយឹត ១០ x ៥០គូរហូតដល់ប្រាំមួយថ្ងៃដំបូង នៃខែឧសភា៕ ដោយ៖លី ភីលីព

Most Popular

To Top