អតីតបុគ្គលិក Apple កាន់តួនាទី នាយកផ្នែក machine learning លោក Ian Goodfellow ដែលទើបចាកចេញពីក្រុមហ៊ុន ពេលនេះរកឃើញកន្លែងទ្រនំការងារថ្មី គឺក្រុមហ៊ុន DeepMind ជាបុត្រសម្ព័ន្ធរបស់ Google ហើយក៏ជាដៃគូប្រកួតប្រជែងមួយរបស់ Apple ផងដែរ។

ការប្ដូរទីកន្លែងការងារនេះ តាមពិតទៅក៏ព្រោះ Apple ផ្ទាល់ផងដែរ ត្បិត លោក Ian Goodfellow មិនអាចមានជម្រើសធ្វើការពីផ្ទះ ខណៈក្រុមហ៊ុនតម្រូវឱ្យបុគ្គលិកធ្វើការ នៅការិយាល័យផ្ទាល់វិញ។
គួរបញ្ជាក់ថា ក្រុមហ៊ុន DeepMind ដែលលោកទៅបម្រើការថ្មីនេះ ជាក្រុមហ៊ុនបច្ចេកវិទ្យា machine learning ដែល Google បានទិញយកនៅ ឆ្នាំ២០១៤។ ហើយបន្ទាប់ពីដំណឹងការងារថ្មី ក្រុមហ៊ុននេះគេឃើញប្រកាសចេញ ប្រព័ន្ធ AI system multi-modal multi-task ដែលហៅថា Gato។

គេមិនទាន់ដឹងថា គាត់មានតួនាទីថ្មីជាអ្វីនោះទេ។ គួរបន្ថែមថា ការដើរចេញរបស់មេធំរូបនេះ តាមក្រសែភ្នែកអ្នកវិភាគជាច្រើន គេបាននិយាយថា នេះជាការបាត់បង់ដ៏ធំមួយរបស់ Apple៕ Source: Sabay
