នៅក្នុងប្រវត្តិសាស្ត្រ ប្រៀបបានដូចជាឃ្លាំងដែលផ្ទុកនូវគំនិតច្នៃប្រឌិត ការបង្កើតថ្មីរួមទាំងរបស់របរជាច្រើនទៀត សម្រាប់ទុកឲ្យមនុស្សបានប្រើប្រាស់រហូតមកដល់បច្ចុប្បន្ន។ ស្នាដៃទាំងនោះទៀតសោត ភាគច្រើនត្រូវបានរកឃើញដោយអ្នកវិទ្យាសាស្រ្តនិងអ្នកសិក្សាស្រាវជ្រាវល្បីៗ។ ឧទាហរណ៍ដូចជា Newton Tesla និង Einstein ជាដើម។ ក្នុងនោះដែរ ក៏មានស្នាដៃល្បីៗជាច្រើនទៀត ដែលបានបង្កើតឡើងដោយមនុស្សស្រី សុទ្ធសឹងតែជាវត្ថុសំខាន់ៗ នៅក្នុងប្រវត្តិសាស្រ្ត។
១. ទូទឹកកក
Florence Parpart គឺជាស្តី្រដែលបានបង្កើតទូទឹកកកដំបូងគេបង្អស់ ក្នុងអំឡុងឆ្នាំ ១៩១៤។ នាងក៏ជាសហគ្រិនជោគជ័យមួយរូប ដែលអាចអភិវឌ្ឍយុទ្ធនាការផ្សព្វផ្សាយនិងគ្រប់គ្រងដំណើរការនៃផលិតផលបានដោយខ្លួនឯង។
២. ផ្លិតសម្រាប់បក់ទឹកលើកញ្ចក់ឡាន

Mary Anderson ជាអ្នកមានគំនិតបង្កើតផ្លិតទឹកឡាន ក្នុងឆ្នាំ ១៩០៣ ព្រោះតែចង់បង្កភាពងាយស្រួលដល់អ្នកបើកបរ ដោយពុំចាំបាច់ចុះមកសម្អាតផ្ទាល់ដៃ ពេលកញ្ចក់កខ្វក់។ គំនិតមួយនេះដែរ ត្រូវបានក្រុមហ៊ុនទោចក្រយានយន្តនានា មិនទទួលស្គាល់និងលុបបំបាត់ចោល ក្នុងឆ្នាំ ១៩២០។ ក្រោយមកទៀត នៅពេលដែលឡានកាន់តែរីកចម្រើនខ្លាំងទៅៗ ទើបស្នាដៃបង្កើតមួយនេះ ត្រូវបានគេយកមកប្រើប្រាស់ឡើងវិញ។
៣. សឺរ៉ាំង
Letitia Mumford Geer គឺជាស្រ្តីដំបូង ដែលបានបង្កើតសឺរ៉ាំងចាក់ថ្នាំ ក្នុងឆ្នាំ ១៨៩៦ ដែលត្រូវបានគេប្រើប្រាស់រហូតមកទល់សព្វថ្ងៃ។
៤. Wi-Fi
Hedy Lamarr ជាតារាសម្តែងស្រី ក្នុងសម័យសង្គ្រាមលោក ហើយក៏ជាអ្នកបង្កើតនិងធ្វើការលើផ្នែក បច្ចេកវិទ្យាឥតខ្សែ ដើម្បីកាត់បន្ថយបញ្ហារំខាន ក្នុងសង្រ្គាមលោកលើកទី២។ នាងមិនដែលរកចំណូលបាន ពីបច្ចេកវិទ្យាមួយនេះឡើយ ថែមទាំងឲ្យវាដោយឥតគិតថ្លៃ ទៅកាន់រដ្ឋាភិបាលអាមេរិក ដើម្បីតតាំងជាមួយក្រុមណាស៊ីស។
៥. កម្មវិធីកុំព្យូទ័រ

អ្នកស្រីបណ្ឌិត Grace Murray Hopper គឺជាឧត្ដមនាវីកងទ័ពជើងទឹកអាមេរិកនិងជាអ្នកបង្កើត COBOL ដែលជាកម្មវិធីភាសាកុំព្យូទ័រដ៏ទំនើប។ អ្នកស្រីនិងHoward Aiken បានរួមគំនិតច្នៃប្រឌិត កុំព្យូទ័រHarvard’s Marl I មានទម្ងន់ដល់ទៅ ៥ តោន នៅក្នុងឆ្នាំ ១៩៤៤។
៦. ក្បួនដោះស្រាយកុំព្យូទ័រ (algorithm)

Ada Lovelace មានម្តាយជាវិទ្យាសាស្រ្តមួយរូបឈ្មោះថា Lord Byro។ ត្រឹមអាយុ១៧ឆ្នាំប៉ុណ្ណោះ នាងបានធ្វើការជាមួយ Charles Babbage នៅឯសាកលវិទ្យាល័យក្នុងទីក្រុងឡុងដ៍ ដើម្បីសិក្សាលើគម្រោងអភិវឌ្ឍ ក្បួនដោះស្រាយកុំព្យូទ័ររហូតបានសម្រេច។
៧. នំឃុកឃីសូកូឡា

Ruth Graves Wakefield ជាមនុស្សម្នាក់ដែលស្រលាញ់ជាប់ចិត្តខាងផ្នែកដុតនំ។ នាងក៏ជាអ្នកបង្កើតនំឃុកឃី បន្ថែមគ្រាប់សូកូឡានៅពីខាងក្នុង ដែលជារសជាតិថ្មីពេញនិយមរហូតមកដល់បច្ចុប្បន្ន។
៨. ម៉ាស៊ីនទឹកក្តៅ

Ida Forbes បានបង្កើតម៉ាស៊ីនទឹកក្តៅ ក្នុងឆ្នាំ ១៩១៧ ដែលត្រូវបានគ្រប់គ្នាអរគុណ ដល់ស្នាដៃមួយនេះ។
តាមការពិត មិនមែនតែបុរសនោះទេ មនុស្សស្រីក៏បានចូលរួមរួមចំណែកយ៉ាងច្រើនក្រៃលែង រួមទាំងសមត្ថភាពអស្ចារ្យជាច្រើនរៀបរាប់មិនអស់ទៀតនៅក្នុងប្រវត្តិសាស្រ្ត៕
