ប៉ារីស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បានប្រាប់ឲ្យដឹងថា មន្ត្រីបារាំងបានបន្តការប្រយុទ្ ធអស់ជាច្រើនសតវត្សរបស់ពួកគេ ដើម្បីរក្សាភាពបរិសុទ្ធនៃភាសា ដោយបានកែប្រែច្បាប់ ស្តីពីការប្រើប្រាស់ភាសា វីដេអូហ្គេម ជាភាសាអង់គ្លេស។
ចំណែចំណុចមួយចំនួន រកឃើញការបកប្រែជាក់ស្តែង “Pro-gamer” ក្លាយជា “Joueur Professionalnel” ខ្លះទៀតហាក់បីដូចជាមានភាពតានតឹង ជាងមុន ដោយសារ “Streamer” ត្រូវបានផ្លាស់ប្តូរទៅជា “Joueur-Animateur En Direct”។ ក្រសួងវប្បធម៌ជាប់ពាក់ព័ន្ធ ក្នុងដំណើរការនេះ បានប្រាប់ AFP ថា វិស័យវីដេអូហ្គេម គឺសម្បូរទៅដោយ Anglicisms អាចដើរតួជាឧបសគ្គ ចំពោះការយល់ដឹង សម្រាប់អ្នកមិនលេងហ្គេម។
ប្រទេសបារាំង តែងតែចេញការព្រមានយ៉ាងធ្ងន់ធ្ងរ អំពីការបំផ្លិចបំផ្លាញ នៃភាសារបស់ខ្លួនពីទូទាំងប៉ុស្តិ៍ ឬថ្មីៗនេះ អាត្លង់ទិក។ អ្នកឃ្លាំមើលភាសា ដែលមានអាយុរាប់សតវត្សមកហើយ បណ្ឌិតសភា Francaise បានព្រមានកាលពីខែកុម្ភៈ អំពីការរិចរិលដែលមិនត្រូវមើលឃើញថា ជារឿងជៀសមិនរួច។
វាបានរំលេចពាក្យដែលរួម មានម៉ាករបស់ប្រតិបត្តិកររថភ្លើង SNCF “Ouigo” (បញ្ចេញសំឡេងថា យើ ងទៅ)រួមជាមួយនឹងការនាំចូល ដោយត្រង់ៗដូចជា “ទិន្នន័យធំ” និង”ការបើកបរចូល” ជាដើម។ ទោះជាយ៉ាងណាក៏ដោយ ការផ្លាស់ប្តូរចុងក្រោយបំផុត ត្រូវបានចេញផ្សាយ នៅក្នុងទិនានុប្បវត្តិផ្លូវការដែលធ្វើឲ្យពួកគេ ជាប់ទាក់ទងនឹងកម្មកររដ្ឋាភិបាល។
ក្នុងចំណោមពាក្យមួយចំនួន ដែលត្រូវផ្តល់ជម្រើសជាភាសាបារាំង ជាផ្លូវការគឺ “Cloud Gaming” ក្លាយទៅជា “Jeu Video En Nuage” និង “eSports” ឥឡូវនេះនឹងត្រូវបានបកប្រែជា “jeu video de competition” ។ ក្រសួងបាននិយាយថា អ្នកជំនាញបានស្វែងរកគេហទំព័រ និងទស្សនាវដ្ដីវីដេអូហ្គេម ដើម្បីមើលថាតើពាក្យបារាំង មានរួចហើយឬនៅ។
ក្រសួងបាននិយាយថា គំនិតរួមគឺអនុញ្ញាត ឲ្យប្រជាជនមានទំនាក់ទំនង កាន់តែងាយស្រួល៕ ដោយ៖លី ភីលីព