បច្ចេកវិទ្យា

Google យល់ព្រមបង់ប្រាក់ ១១៨លានដុល្លារ ដល់បុគ្គលិកស្រីដែលទទួលប្រាក់ខែ តិចជាងមិត្តរួមការងារជាបុរស

អាមេរិក៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស កំពុងដោះស្រាយបណ្តឹងរយៈពេល ៥ ឆ្នាំនឹងឃើញស្ត្រី ប្រហែល ១៥,៥00 នាក់ ដែលខ្លួនធ្វើការនៅរដ្ឋកាលីហ្វ័រញ៉ាទទួលបានប្រាក់ ពីក្រុមហ៊ុនមិនបានបង់ប្រាក់ឲ្យពួកគេ។

Google បានយល់ព្រមបង់ប្រាក់ចំនួន ១១៨ លានដុល្លារ  ដល់បុគ្គលិកប្រមាណ ១៥,៥00នាក់ ដើម្បីដោះស្រាយបណ្តឹងស្តីពីការរើសអើងយេនឌ័រនៅក្នុងប្រាក់ឈ្នួល។ ការទាមទារប្រឆាំង នឹងក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ត្រូវបាននាំយកមកជាលើកដំបូង ក្នុងឆ្នាំ២០១៧ ដោយអតីតបុគ្គលិក ដែលពួកគេទាំងអស់ធ្វើការឲ្យ Google នៅរដ្ឋកាលីហ្វ័រញ៉ា ហើយអ្នកចោទប្រកាន់ថា ពួកគេទទួលបានប្រាក់ខែ តិចជាងសមភាគីបុរសរបស់ពួកគេ។

យោងទៅតាមរូបមន្តគោលបំណងថា បន្ថែមពីលើប្រាក់នឹង ត្រូវបានផ្តល់រង្វាន់ដល់ស្ត្រី ក្រុមហ៊ុនបានយល់ព្រម នាំយកអ្នកជំនាញភាគីទី៣ដើម្បីបង្កើនសមតុល្យប្រាក់បៀវត្សរ៍ យេនឌ័ររបស់ខ្លួន។ ក្នុងចំណោមព័ត៌មានលម្អិតផ្សេងទៀត នៅក្នុងដំណោះស្រាយដែលបានស្នើឡើង នឹងចាំបាច់ត្រូវអនុម័តនៅក្នុងតុលាការ  Google នឹងនាំយកអ្នកជំនាញឯករាជ្យមមានឯកទេសនៃអង្គការឧស្សាហកម្មដើម្បីវិភាគការអនុវត្តការងាររបស់ខ្លួន និងការទូទាត់សមធម៌។

នាង Holly Pearse ធ្វើការឲ្យ Google អស់រយៈពេលជាងមួយទស្សវត្ស មុននឹងប្តឹងក្រុមហ៊ុនបាននិយាយថា ក្នុងនាមជាស្ត្រីដែលបានចំណាយពេលពេញមួយអាជីព ក្នុងឧស្សាហកម្មបច្ចេកវិទ្យា ខ្ញុំមានសុទិដ្ឋិនិយមថា សកម្មភាព Google បានយល់ព្រមធ្វើជាផ្នែកនៃដំណោះស្រាយនេះនឹងធានា បាននូវសមធម៌កាន់តែច្រើនសម្រាប់ស្ត្រី។

លោកស្រី Pearse បន្ថែមថា Google ចាប់តាំងពីការបង្កើតរបស់ខ្លួនមក បានដឹកនាំឧស្សាហកម្មបច្ចេកវិទ្យា។ ពួកគេក៏មានឱកាសដឹកនាំការចោទប្រកាន់ផងដែរ ដើម្បីធានាបាននូវការរួមបញ្ចូល និងសមធម៌សម្រាប់ស្ត្រីនៅក្នុងបច្ចេកវិទ្យា។ ដើមបណ្តឹងសំខាន់ៗចំនួនបួនគឺលោកស្រី Pearse ក៏ដូចជា Kelly Ellis, Kelli Wisuri និង Heidi Lamar ៕ ដោយ៖លី ភីលីព

Most Popular

To Top