បច្ចេកវិទ្យា

ដាច់ភ្លើង? លែងបារម្ភ ឧបករណ៍មួយនេះ អាចឲ្យអ្នកធ្វើការទាំងពេលដាច់ភ្លើង!

ថាំចិត្តណាស់ ខំចំណាយពេលវេលា ធ្វើការអស់មួយព្រឹកក្នុងកុំព្យូទ័រ ស្រាប់តែដាច់ភ្លើង អត់ទាន់បានរក្សាទុកផង! ជឿថាអ្នកទាំងអស់គ្នាធ្លាប់ជួបប្រទះ នូវបញ្ហាបញ្ហាមួយនេះ ចុះដឹងឬទេថាមានឧបករណ៍មួយ ដែលអាចឲ្យយើងបន្តរការងារ បានទោះកំពុងដាច់ភ្លើងក៏ដោយ?

ឧបករណ៍មួយនេះ មានឈ្មោះជាអក្សរកាត់ UPS មកពីពាក្យពេញថា uninterruptible power supply មានមុខងាររក្សាទុកភ្លើងផង និងអនុញ្ញាតិ្តឲ្យចរន្ធអគ្គិសនី អាចឆ្លងកាត់ និងបញ្ជូនទៅកាន់ឧបករណ៍ទទួលនានា។ ឧបករណ៍មួយនេះ នឹងរក្សាទុកថាមពលភ្លើង សម្រាប់ប្រើប្រាស់ក្នុងពេលដាច់ភ្លើង ដោយជួយឲ្យកុំព្យូទ័រមិនរលត់ និងអាចបន្តរការងារបានធម្មតា។

Power Supply ប្រភេទនេះមានទំហំផ្ទុកខុសៗគ្នា ទៅតាមតម្លៃ ដូច្នេះហើយរយៈពេលប្រើប្រាស់ក៏វែង ឬខ្លីទៅតាមនោះដែរ។ ចំពោះម៉ូឌែលខ្លះអាចប្រើបានត្រឹម ៣០នាទីប៉ុណ្ណោះដែលល្មមអាចឲ្យអ្នកប្រើកុំព្យូទ័រ រក្សាទុកឯកសារបានទាន់ពេលវេលា។ ហើយមានខ្លះទៀតអាចប្រើបានរហូត ដល់ទៅរាប់ម៉ោងឯណោះ ទៅតាមទំហំផ្ទុករបស់ UPS ផ្ទាល់។

របៀបប្រើប្រាស់គឺសាមញ្ញបំផុត ដោយគ្រាន់តែដោតឌុយរបស់ UPS ទៅកាន់ព្រីភ្លើង បន្ទាប់មកដោយឌុយកុំព្យូទ័រជាមួយនឹង UPS ជាការស្រេច។

គួរបញ្ជាក់ផងដែរថា UPS គឺមិនមែនជាបច្ចេកវិទ្យាអ្វីថ្មីនោះឡើយ យើងឃើញមានគេប្រើប្រាស់ច្រើន នៅតាមកន្លែងគិតលុយនានា តាមការិយាល័យ ជាដើម។ UPS នេះដែរគឺមានតម្លៃ មិនថ្លៃនោះទេ ដូច្នេះបងប្អូនដែលជួបប្រទះបញ្ហាដាច់ភ្លើងញឹក ប្រហែលជាត្រូវទិញវា មកប្រើមួយដែរហើយ៕ Source: Sabay

Most Popular

To Top